ព្រះត្រៃបិដក ភាគ ១៨
ម្នាលភិក្ខុទាំងឡាយ កាលបើពួករាជបុរស ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ត្រាស់សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកឯងកាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថាលួច ពិតមែនឬ។ បុរសនោះ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ពិតមែន។ ព្រះរាជាទ្រង់ត្រាស់សួរថា ព្រោះហេតុអ្វី (បានជាអ្នកឯងលួចទ្រព្យគេ)។ បុរសនោះក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រោះខ្ញុំព្រះអង្គ មិនមាន(របស់អ្វី) នឹងចិញ្ចឹមជីវិត។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់បុរសនោះ រួចទ្រង់ត្រាស់បង្គាប់ថា ម្នាលបុរសដ៏ចំរើន អ្នកចូរយកទ្រព្យនេះ ទៅចិញ្ចឹមជីវិតខ្លួនផង ចិញ្ចឹមមាតាបិតាផង ចិញ្ចឹមបុត្រភរិយាផង ប្រកបការងារផង ចូរតម្កល់ទក្ខិណាទាន ដែលមានផលខ្ពង់ខ្ពស់ ចំពោះសមណព្រាហ្មណ៍ទាំងឡាយ ជាទានអាចនាំសត្វឲ្យកើត ក្នុងឋានសួគ៌ មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងឋានសួគ៌ផងចុះ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ក៏ទទួលព្រះរាជឱង្ការព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សបានឮដំណឹងថា
ID: 636817176831303439
ទៅកាន់ទំព័រ៖