ព្រះត្រៃបិដក ភាគ ១៨

ព្រះរាជា​ទ្រង់​ត្រាស់​សួរ​ថា​ ​ព្រោះ​ហេតុអ្វី​ ​(​បាន​ជា​អ្នកឯង​លួច​ទ្រព្យ​គេ​)​។​ ​បុរស​នោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​មិន​មាន​(​របស់​អ្វី​)​ ​នឹង​ចិញ្ចឹមជីវិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ទ្រង់​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​បើ​អាត្មាអញ​នៅតែ​ឲ្យ​ទ្រព្យ​ ​ដល់​អ្នក​ដែល​កាន់​យក​ទ្រព្យរបស់​ជន​ទាំងឡាយ​ដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​ ​លួច​ ​តែ​យ៉ាងនេះ​ ​មុខ​ជា​អទិន្នាទាន​នេះ​ ​នឹង​រឹងរឹតតែ​ចំរើន​ឡើង​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ផ្ចាញ់ផ្ចាល​បុរស​នេះ​ ​គួរ​ធ្វើ​នូវ​ការ​ផ្តាច់ផ្តិល​ឫ​គល់​ ​គឺ​កាត់​ក្បាល​វា​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ទ្រង់​ត្រាស់​បង្គាប់​ពួក​រាជបុរស​ថា​ ​នែ​ប្រស្តែង​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ចងស្លាបសេក​បុរស​នេះ​ ​ឲ្យ​ជាប់​ដោយ​ខ្សែ​ដ៏​មាំ​ ​ហើយ​កោរ​ក្បាល​ឲ្យ​រលីង​ ​រួច​ ​(​ត្រូវ​ទូង​)​ ​ស្គរ​ ​ដែល​មាន​សំឡេង​ឮខ្លាំង​ ​នាំ​បណ្តើរ​ជុំវិញ​សព្វ​ច្រក​ ​សព្វ​ផ្លូវបំបែក​ ​រួច​នាំចេញ​ទៅតាម​ទ្វារ​ខាងត្បូង​ ​ហើយ​ចូរ​ផ្ចាញ់ផ្ចាល​ ​ធ្វើ​នូវ​ការ​ផ្តាច់​ឫសគល់​ ​គឺ​កាត់​ក្បាល​វា​ចេញ​ ​ក្នុង​ទិសខាងត្បូង​នៃ​ក្រុង​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រាជបុរស​ទាំងនោះ​ ​ទទួល​ព្រះរាជឱង្ការ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយ​ចង​ស្លាប់​សេក​ ​បុរស​នោះ​ ​ឲ្យ​ជាប់​ដោយ​ខ្សែ​ដ៏​មាំ​ ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636817177355983449
ទៅកាន់ទំព័រ៖