ព្រះត្រៃបិដក ភាគ ១៨
មានបុរសម្នាក់ កាន់យកទ្រព្យរបស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច។ ពួករាជបុរស ក៏ចាប់បុរសនោះ នាំយកទៅថ្វាយព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនេះ កាន់យកទ្រព្យរបស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច។ ម្នាលភិក្ខុទាំងឡាយ កាលបើពួករាជបុរស ក្រាបបង្គំទូលយ៉ាងនេះហើយ ទើបព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេក ទ្រង់ត្រាស់សួរបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកឯងកាន់យកទ្រព្យរបស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច ពិតមែនឬ។ បុរសនោះ ក៏ពោលសម្បជានមុសាវាទថា បពិត្រព្រះសម្មតិទេព មិនមែនទេ។
[៤៣] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់ពួកអ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័លក្រមានច្រើនឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើនឡើងហើយ គ្រឿងសស្ត្រាវុធក៏មានច្រើនឡើង កាលបើគ្រឿងសស្ត្រាវុធមានច្រើនឡើងហើយ បាណាតិបាត ក៏មានច្រើនឡើង កាលបើ
ID: 636817178170630044
ទៅកាន់ទំព័រ៖