ព្រះត្រៃបិដក ភាគ ១៨
បាណាតិបាតមានច្រើនឡើងហើយ មុសាវាទ ក៏មានច្រើនឡើង កាលបើមុសាវាទមានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ៤ហ្មឺនឆ្នាំ ក៏ថយមកមានអាយុត្រឹម២ហ្មឺនឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកមនុស្ស ដែលមានអាយុត្រឹម២ហ្មឺនឆ្នាំ (នោះ) មានបុរសម្នាក់ កាន់យកទ្រព្យរបស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច។ បុរសម្នាក់ នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូល ញុះញង់ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយថា បពិត្រព្រះសម្មតិទេព បុរសឈ្មោះនេះ កាន់យកទ្រព្យរបស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច។
[៤៤] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់អ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័លក្រមានច្រើនឡើងហើយ។បេ។ បិសុណាវាចា ក៏មានច្រើនឡើង កាលបើបិសុណាវាចាមានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាល
ID: 636817178435285182
ទៅកាន់ទំព័រ៖