ព្រះត្រៃបិដក ភាគ ១៨

ម្នាល​សុ​នក្ខត្តៈ​ ​បើ​អ្នក​ចង់​ដឹង​ ​គប្បី​ចូល​ទៅ​រក​អ​ចេ​លកោរ​ខ​តិ្តយៈ​ ​ហើយ​សួរ​ថា​ ​នែ​អាវុសោ​កោរ​ខត្តិយៈ​ ​អ្នកដឹង​គតិ​របស់​ខ្លួន​ដែរ​ឬទេ​ ​ម្នាល​សុ​នក្ខត្តៈ​ ​ហេតុនេះ​មាន​ជា​ប្រាកដ​ ​គឺ​អ​ចេ​លកោរ​ខត្តិយៈ​ ​មុខ​ជា​នឹង​ប្រាប់​អ្នក​ថា​ ​នែ​អាវុសោ​សុ​នក្ខត្តៈ​ ​ខ្ញុំ​ដឹង​គតិ​របស់ខ្ញុំ​ថា​ ​ខ្ញុំ​ឯង​ ​លុះ​ធ្វើ​មរណកាល​ទៅ​ ​នឹង​ទៅ​កើត​ក្នុង​ពួក​អសុរ​ឈ្មោះ​កា​លក​ញ្ជិ​កៈ​ ​ជា​អសុរកាយ​ថោកទាប​ជាងគេ​ទាំងអស់​។​ ​ម្នា​លភ​គ្គ​វៈ​ ​សម័យ​នោះ​ឯង​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​បាន​ចូល​ទៅ​រក​អ​ចេ​លកោរ​ខត្តិយៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​និយាយ​នឹង​អ​ចេ​លកោរ​ខត្តិយៈ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​កោរ​ខត្តិយៈ​ ​ព្រះសមណគោតម​ ​ទ្រង់​បាន​ព្យាករ​ឲ្យ​អ្នក​ថា​ ​អ​ចេ​លកោរ​ខត្តិយៈ​ ​នឹង​ធ្វើ​មរណកាល​ ​ដោយ​អលស​ក​ព្យាធិ​ក្នុង​ថ្ងៃទី៧​ ​លុះដល់​ធ្វើ​មរណកាល​ទៅ​ហើយ​ ​នឹង​ទៅ​កើត​ក្នុង​ពួក​អសុរ​ ​ឈ្មោះ​កា​លក​ញ្ជិ​កៈ​ ​ជា​អសុរកាយ​ថោកទាប​ជាងគេ​ទាំងអស់​ ​ជន​ទាំងឡាយ​ ​នឹង​នាំ​យក​អ​ចេល​ ​ដែល​ធ្វើ​មរណកាល​ហើយ​នោះ​ ​ទៅ​ចោល​ឯ​ព្រៃស្មសាន​ ​ដែល​មាន​ដើម​ស្បូវរណ្តាស​ ​ម្នាល​អាវុសោ​កោរ​ខត្តិយៈ​ ​ព្រោះហេតុនោះ​ ​គួរ​អ្នក​បរិភោគ​ភត្តាហារ​ឲ្យ​ល្មម​ៗ​ ​គួរ​ផឹកទឹក​ឲ្យ​ល្មម​ៗ​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636817143449994138
ទៅកាន់ទំព័រ៖