ព្រះត្រៃបិដក ភាគ ១៨

សត្វ​ទាំងនោះ​ថយ​ទាំង​អាយុ​ ​ថយ​ទាំង​ពណ៌​សម្បុរ​ចុះ​ហើយ​ ​កូន​ទាំងឡាយ​របស់​មនុស្ស​ ​ដែល​មាន​អាយុ២ហ្មឺន​ឆ្នាំ​ ​ក៏​ថយ​ចុះ​មក​មាន​អាយុ​ត្រឹម១ហ្មឺន​ឆ្នាំ​វិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​មនុស្ស​ ​ដែល​មាន​អាយុ​ត្រឹម១ហ្មឺន​ឆ្នាំ​ ​(​នោះ​)​ ​សត្វ​ពួក​ខ្លះ​ ​មាន​ពណ៌​សម្បុរ​ល្អ​ ​សត្វ​ពួក​ខ្លះ​ ​មាន​ពណ៌​សម្បុរ​អាក្រក់​ ​បណ្តា​សត្វ​ទាំងពីរ​ពួក​នោះ​ ​សត្វ​ណា​ ​ដែល​មាន​ពណ៌​សម្បុរ​អាក្រក់​ ​ក៏​ស្រឡាញ់​ពួក​សត្វ​ ​ដែល​មាន​ពណ៌​សម្បុរស​ល្អ​ ​ក៏​ប្រព្រឹត្ត​មិច្ឆាចារ​ ​ក្នុង​ភរិយា​របស់​ពួក​ជន​ដទៃ​។​
 [​៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ព្រះ​មហាក្សត្រិយ៍​ ​មិន​ទ្រង់ព្រះ​រាជទាន​ព្រះរាជទ្រព្យ​ ​ដល់​ពួក​អ្នក​ខ្សត់​ទ្រព្យ​ដូច្នេះហើយ​ ​សេចក្តី​ទ័លក្រ​ ​ក៏​មាន​ច្រើនឡើង​ ​កាលបើ​សេចក្តី​ទ័លក្រ​មាន​ច្រើនឡើង​ហើយ​ ​អទិន្នាទាន​ ​ក៏​មាន​ច្រើនឡើង​ ​កាលបើ​អទិន្នាទាន​ ​មាន​ច្រើនឡើង​ហើយ​។​ ​សេចក្តី​សង្ខេប​។​ ​កា​មេ​សុ​ ​មិច្ឆាចារ​ ​ក៏​មាន​ច្រើនឡើង​ ​កាលបើ​កា​មេ​សុ​ ​មិច្ឆាចារ​មាន​ច្រើនឡើង​ហើយ​ ​ទាំង​អាយុ​ ​ទាំង​ពណ៌​សម្បុរ​ ​របស់​សត្វ​ទាំងនោះ​ក៏​ថយ​ចុះ​ ​កាល​សត្វ​ទាំងនោះ​ថយ​ទាំង​អាយុ​ ​ថយ​ទាំង​ពណ៌​សម្បុរ​ចុះ​ហើយ​ ​កូន​ទាំងឡាយ​របស់​មនុស្ស​ ​ដែល​មាន​អាយុ១ហ្មឺន​ឆ្នាំ​ ​ក៏​ថយ​មក​ ​មាន​អាយុ​ត្រឹម៥ពាន់​ឆ្នាំ​វិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636817178752923350
ទៅកាន់ទំព័រ៖