ព្រះត្រៃបិដក ភាគ ១៨

កាលបើ​មិច្ឆាទិដ្ឋិ​មាន​ច្រើនឡើង​ហើយ​ ​ទាំង​អាយុ​ ​ទាំង​ពណ៌​សម្បុរ​ ​របស់​សត្វ​ទាំងនោះ​ក៏​ថយ​ចុះ​ ​កាល​សត្វ​ទាំងនោះ​ថយ​ទាំង​អាយុ​ ​ថយ​ទាំង​ពណ៌​សម្បុរ​ចុះ​ហើយ​ ​កូន​ទាំងឡាយ​របស់​មនុស្ស​ ​ដែល​មាន​អាយុ១ពាន់​ឆ្នាំ​ ​ក៏​ថយ​មក​មាន​អាយុ​ត្រឹម៥រយ​ឆ្នាំ​វិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ៣ប្រការ​គឺ​ ​អធម្ម​រាគៈ​(​១​)​១​ ​វិសម​លោភៈ​(​២​)​១​ ​មិច្ឆា​ធម្មៈ​(​៣​)​១​ ​ក៏​មាន​ច្រើនឡើង​ក្នុង​ពួក​មនុស្ស​ ​ដែល​មាន​អាយុ​ត្រឹម៥រយ​ឆ្នាំ​ ​កាលបើ​ធម៌៣ប្រការ​ ​មាន​ច្រើនឡើង​ហើយ​ ​ទាំង​អាយុ​ ​ទាំង​ពណ៌​សម្បុរ​ ​របស់​សត្វ​ទាំងនោះ​ក៏​ថយ​ចុះ​ ​កាល​សត្វ​ទាំងនោះ​ថយ​ទាំង​អាយុ​ ​ថយ​ទាំង​ពណ៌​សម្បុរ​ចុះ​ហើយ​ ​កូន​ទាំងឡាយ​របស់​មនុស្ស​ ​ដែល​មាន​អាយុ៥រយ​ឆ្នាំ​ ​ពួក​ខ្លះ​ ​ក៏​ថយ​មក​ ​មាន​អាយុ​ត្រឹម២រយ៥០ឆ្នាំ​វិញ​ ​ពួក​ខ្លះ​ ​ក៏​ថយ​មក​ ​មាន​អាយុ​ត្រឹម២រយ​ឆ្នាំ​វិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​គឺ​ការ​មិន​គោរព​មាតា​ ​មិន​គោរព​បិតា​ ​មិន​គោរព​សមណៈ​ ​មិន​គោរព​ព្រាហ្មណ៍​ ​មិន​ប្រព្រឹត្ត​កោតក្រែង​ ​ដល់​បុគ្គល​ជាធំ​ក្នុង​ត្រកូល​ ​ក៏​មាន​ច្រើនឡើង​ ​ក្នុង​ពួក​មនុស្ស​ ​ដែល​មាន​អាយុ​ត្រឹម២រយ៥០ឆ្នាំ​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សេចក្តី​ត្រេកត្រអាល​ក្រៅ​គន្លងធម៌​ ​បាន​ដល់​តម្រេក​ក្នុង​ទី​មិន​សមគួរ​ ​គឺ​តម្រេក​ក្នុង​មាតា​ ​ម្តាយមីង​ខាង​មាតាបិតា​ ​ម្តាយធំ​ខាង​បិតា​ជាដើម​។​ ​(​២​)​ ​សេចក្តី​ចង់បាន​ខ្លាំងពេក​។​ ​(​៣​)​ ​សេចក្តី​ប្រាថ្នា​ខុសគន្លងធម៌​ ​បាន​ដល់​តម្រេក​របស់​បុរស​ ​ក្នុង​បុរស​ ​របស់​ស្ត្រី​ក្នុង​ស្ត្រី​។
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636817179416931329
ទៅកាន់ទំព័រ៖