ព្រះត្រៃបិដក ភាគ ១៨
មានច្រើនឡើងហើយ ធម៌ទាំងឡាយនេះ គឺការមិនគោរពមាតា មិនគោរពបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនប្រព្រឹត្តកោតក្រែង ដល់បុគ្គលជាធំ ក្នុងត្រកូល ក៏មានច្រើនឡើង កាលធម៌ទាំងនេះ មានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ២រយ៥០ឆ្នាំ ក៏ថយមកមានអាយុត្រឹម១រយឆ្នាំវិញ។
[៤៦] ម្នាលភិក្ខុទាំងឡាយ (តទៅខាងមុខ) នឹងមានសម័យ ដែលកូនរបស់មនុស្សទាំងនេះ មានអាយុ១០ឆ្នាំ កាលបើមនុស្សមានអាយុ១០ឆ្នាំ ពួកនាងកុមារិកាអាយុ៥ឆ្នាំ នឹងល្មមឲ្យមានប្តី ម្នាលភិក្ខុទាំងឡាយ កាលបើមនុស្សមានអាយុ១០ឆ្នាំ រស (ដ៏ប្រសើរ) ទាំងនេះគឺ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ អំបិល នឹងបាត់ទៅ
ID: 636817180055757867
ទៅកាន់ទំព័រ៖