ព្រះត្រៃបិដក ភាគ ១៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​មាន​អាយុ១០ឆ្នាំ​ ​ជន​ណា​មិន​គោរព​មាតា​ ​មិន​គោរព​បិតា​ ​មិន​គោរព​សមណៈ​ ​មិន​គោរព​ព្រាហ្មណ៍​ ​មិន​ប្រព្រឹត្ត​កោតក្រែង​បុគ្គល​ ​ជា​ច្បង​ក្នុង​ត្រកូល​ ​ជន​ទាំងនោះ​ ​ទើប​ជា​អ្នក​គួរ​គេ​បូជា​ផង​ ​គួរ​គេ​សរសើរ​ផង​ ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​មនុស្ស​មាន​អាយុ១០ឆ្នាំ​ ​នឹង​មិន​មាន​សេចក្តី​គោរព​ ​កោតក្រែង​ថា​ ​(​អ្នកនេះ​)​ ​ជា​មាតា​ ​ជា​ម្តាយមីង​ខាង​មាតា​ ​ជា​បិតា​ ​ជា​ម្តាយមីង​ខាង​បិតា​ ​ជា​ម្តាយធំ​ខាង​មាតា​ ​ជា​ភរិយា​របស់​អាចារ្យ​ ​ឬថា​ ​ជា​ប្រពន្ធ​នៃ​គ្រូ​ ​(​នៃ​ខ្លួន​)​ ​ដូច្នេះ​ឡើយ​ ​សត្វលោក​ ​នឹង​ច្រឡូកច្រឡំ​គ្នា​ ​ដូចជា​ពពែ​ ​មាន់​ ​ជ្រូក​ ​ឆ្កែ​ ​ចចក​ ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​មនុស្ស​មាន​អាយុ១០ឆ្នាំ​ ​គំនុំ​ដ៏​ក្លៀវក្លា​ ​ព្យាបាទ​ដ៏​ក្លៀវក្លា​ ​ចិត្តប្រទូស្ត​ដ៏​ក្លៀវក្លា​ ​ចិត្ត​ប្រាថ្នា​នឹង​សម្លាប់​ដ៏​ក្លៀវក្លា​ ​នឹង​កើត​ប្រាកដ​ ​ដល់គ្នា​នឹងគ្នា​ ​គឺ​មាតា​នឹង​បុត្ត​។​ ​បុត្ត​នឹង​មាតា​។​ ​បិតា​នឹង​បុត្ត​។​ ​បុត្ត​នឹង​បិតា​។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636817180502663429
ទៅកាន់ទំព័រ៖