ព្រះត្រៃបិដក ភាគ ១៨

 [​៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​មនុស្ស​មាន​អាយុ១០ឆ្នាំ​ ​សត្ថ​ន្ត​រក​ប្ប​ ​(​លោកវិនាស​ទៅ​ ​ដោយ​គ្រឿងសស្ត្រាវុធ​)​ ​នឹង​កើតមានឡើង​ ​អស់៧ថ្ងៃ​ ​មនុស្ស​ទាំងនោះ​ ​នឹង​សំគាល់​គ្នា​ថា​ ​ដូចជា​ម្រឹគ​ ​គ្រឿងសស្ត្រាវុធ​ ​ដ៏​មុត​ក្លា​ ​នឹង​ជាប់​នៅតែ​ក្នុង​ដៃ​ ​នៃ​មនុស្ស​ទាំងនោះ​ ​មនុស្ស​ទាំងនោះ​ ​សំគាល់​ថា​ ​នេះ​ជា​ម្រឹគ​ ​ហើយក៏​ផ្តាច់​ជីវិត​គ្នានឹងគ្នា​ ​ដោយ​គ្រឿងសស្ត្រាវុធ​ដ៏​មុត​ក្លា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​បណ្តា​សត្វ​ទាំងនោះ​ ​សត្វ​ពួក​ខ្លះ​ ​នឹង​គិត​គ្នា​យ៉ាងនេះ​ថា​ ​ពួក​យើង​កុំ​សម្លាប់​បុរស​ណាមួយ​ឡើង​ ​ទាំង​បុរស​ណាមួយ​ ​ក៏​កុំ​សម្លាប់​ពួក​យើង​ឡើង​ ​បើ​ដូច្នោះ​ ​ពួក​យើង​គួរ​ចូល​ទៅ​រក​ស្មៅ​ស្បាត​ ​ព្រៃស្បាត​ ​ឈើ​ស្បាត​ ​ស្ទឹង​ ​ដែល​ទៅមក​បាន​ដោយ​លំបាក​ ​ឬ​ភ្នំ​ ​ដែល​មិន​រាបស្មើ​ ​ហើយ​យក​មើម​ ​និង​ផ្លែ​ក្នុង​ព្រៃ​ ​ជា​អាហារ​ចិញ្ចឹមជីវិត​។​ ​សត្វ​ទាំងនោះ​ ​នឹង​ចូល​ទៅ​រក​ស្មៅ​ស្បាត​ ​ព្រៃស្បាត​ ​ឈើ​ស្បាត​ ​ស្ទឹង​ ​ដែល​ទៅមក​បាន​ដោយ​លំបាក​ ​ឬ​ភ្នំ​ដែល​មិន​រាបស្មើ​ ​ហើយ​យក​មើម​ ​និង​ផ្លែ​ក្នុង​ព្រៃ​ ​ជា​អាហារ​ចិញ្ចឹមជីវិត​អស់៧ថ្ងៃ​។​ ​លុះ​ថ្ងៃ៧នោះ​ ​កន្លងទៅ​ ​ទើប​សត្វ​អម្បាល​នោះ​ ​ចេញ​មក​ ​អំពី​ស្មៅ​ស្បាត​ ​អំពី​ព្រៃស្បាត​ ​អំពី​ឈើ​ស្បាត​ ​អំពី​ស្ទឹង​ ​ដែល​ទៅមក​បាន​ដោយ​លំបាក​ ​អំពី​ភ្នំ​ ​ដែល​មិន
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636817180978530647
ទៅកាន់ទំព័រ៖