ព្រះត្រៃបិដក ភាគ ១៨
រាបស្មើ ហើយឱបគ្នាទៅវិញទៅមក រួចហើយ និយាយរាក់ទាក់ លួងលោមគ្នាក្នុងរោងទាំងឡាយ ដោយពាក្យថា ម្នាលអ្នកដ៏ចំរើន អ្នករស់នៅដូចពួកសត្វ ដែលយើងបានឃើញហើយ ម្នាលអ្នកដ៏ចំរើន អ្នករស់នៅដូចពួកសត្វ ដែលយើងបានឃើញហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សត្វអម្បាលនោះ នឹងមានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងនេះឯង បានជាដល់នូវការអស់ទៅ នៃញាតិជាច្រើនដូច្នេះ ព្រោះហេតុតែកាន់ធម៌ជាអកុសលទាំងឡាយ បើដូច្នោះ មានតែពួកយើង ធ្វើកុសលវិញ តើគួរធ្វើកុសលដូចម្តេច ណ្ហើយចុះ ពួកយើងគួរវៀរចាកបាណាតិបាត ប្រព្រឹត្តសមាទាននូវកុសលធម៌នេះចុះ។ ទើបសត្វទាំងនោះ នាំគ្នាវៀរចាកបាណាតិបាត ប្រព្រឹត្តសមាទាន នូវកុសលធម៌នេះ សត្វទាំងនោះ ក៏ចំរើនអាយុ ចំរើនពណ៌សម្បុរឡើង ព្រោះហេតុដែលបានសមាទាននូវកុសលធម៌ទាំងឡាយ កាលសត្វទាំងនោះ បានចំរើនអាយុ ចម្រើនពណ៌សម្បុរហើយ កូនទាំងឡាយរបស់ពួកមនុស្ស ដែលមានអាយុ១០ឆ្នាំ ក៏ត្រឡប់ទៅជាមានអាយុ២០ឆ្នាំឡើងវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សត្វអម្បាលនោះ នឹងមានសេចក្តីត្រិះរិះ យ៉ាងនេះថា
ID: 636817181226034803
ទៅកាន់ទំព័រ៖