ព្រះត្រៃបិដក ភាគ ១៨

ពួក​យើង​បាន​ចំរើន​អាយុ​ ​បាន​ចំរើន​ពណ៌​សម្បុរ​ឡើងវិញ​ ​ព្រោះហេតុតែ​បាន​សមាទាន​នូវ​កុសលធម៌​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ពួក​យើង​គួរ​ធ្វើកុសល​ ​ឲ្យ​ច្រើនក្រៃ​លែង​ ​ជាង​នេះ​ទៅទៀត​ ​តើ​គួរ​ធ្វើកុសល​អ្វី​ ​ណ្ហើយចុះ​ ​ពួក​យើង​គួរ​វៀរចាក​អទិន្នាទាន​ ​គួរ​វៀរចាក​កា​មេ​សុ​ ​មិច្ឆាចារ​ ​គួរ​វៀរចាក​បិ​សុ​ណា​វាចា​ ​គួរ​វៀរចាក​ផរុសវាចា​ ​គួរ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​គួរ​លះបង់​អភិជ្ឈា​ ​គួរ​លះបង់​ព្យាបាទ​ ​គួរ​លះបង់​មិច្ឆាទិដ្ឋិ​ចេញ​ ​គួរ​លះបង់​ធម៌៣ប្រការ​ ​គឺ​អធម្ម​រាគៈ១​ ​វិសម​លោភៈ១​ ​មិច្ឆា​ធម្មៈ១​ ​ចេញ​ ​បើ​ដូច្នោះ​ ​ពួក​យើង​គួរ​ជា​អ្នក​គោរព​មាតា​ ​គោរព​បិតា​ ​គោរព​សមណៈ​ ​គោរព​ព្រាហ្មណ៍​ ​និង​ជា​អ្នក​ប្រព្រឹត្ត​កោតក្រែង​បុគ្គល​ជា​ច្បង​ក្នុង​ត្រកូល​ ​ពួក​យើង​គួរ​នាំគ្នា​ប្រព្រឹត្ត​សមាទាន​ ​នូវ​កុសលធម៌​ទាំងនេះ​ចុះ​។​ ​សត្វ​ទាំងនោះ​ ​ក៏​ជា​អ្នក​គោរព​មាតា​ ​គោរព​បិតា​ ​គោរព​សមណៈ​ ​គោរព​ព្រាហ្មណ៍​ ​និង​ជា​អ្នក​ប្រព្រឹត្ត​កោតក្រែង​បុគ្គល​ជា​ច្បង​ក្នុង​ត្រកូល​ ​ប្រព្រឹត្ត​សមាទាន​ ​នូវ​កុសលធម៌​ទាំងនេះ​ ​ក៏បាន​ចំរើន​អាយុ​ ​ចំរើន​ពណ៌​សម្បុរ​ឡើងវិញ​ ​ព្រោះ​ហេតុ​ដែល​បាន​សមាទាន​នូវ​កុសលធម៌​ទាំងនោះ​ ​កាល​សត្វ​អម្បាល​នោះ​ ​ចំរើន
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636817181439166994
ទៅកាន់ទំព័រ៖