ព្រះត្រៃបិដក ភាគ ១៨

កូន​ទាំងឡាយ​ ​របស់​ពួក​មនុស្ស​ ​ដែល​មាន​អាយុ៨ពាន់​ឆ្នាំ​ ​ក៏​មាន​អាយុ២ម៉ឺន​ឆ្នាំ​ឡើងវិញ​។​ ​កូន​ទាំងឡាយ​ ​របស់​ពួក​មនុស្ស​ ​ដែល​មាន​អាយុ២ម៉ឹន​ឆ្នាំ​ ​ក៏​មាន​អាយុ៤ម៉ឺន​ឆ្នាំ​ឡើងវិញ​។​ ​កូន​ទាំងឡាយ​ ​របស់​ពួក​មនុស្ស​ ​ដែល​មាន​អាយុ៤ម៉ឺន​ឆ្នាំ​ ​ក៏​មាន​អាយុ៨ម៉ឺន​ឆ្នាំ​ឡើងវិញ​។​
 [​៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​មាន​អាយុ៨ហ្មឺន​ឆ្នាំ​ ​ពួក​នាង​កុមារិកា​ ​មាន​អាយុ៥០០ឆ្នាំ​ ​ទើប​ល្មម​ឲ្យ​មាន​ប្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​មាន​អាយុ៨ហ្មឺន​ឆ្នាំ​ ​នឹង​មាន​អាពាធ​តែ៣យ៉ាង​ ​គឺ​ចំណង់​ក្នុង​អាហារ១​ ​បរិភោគ​អាហារ​មិនបាន១​ ​សេចក្តី​គ្រាំគ្រា​រាងកាយ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​មាន​អាយុ៨ហ្មឺន​ឆ្នាំ​ ​ជម្ពូទ្វីប​នេះ​ ​នឹងជា​ទ្វីប​ស្តុកស្តម្ភ​ធំ​ទូលាយ​ ​មាន​ស្រុក​ ​និគម​ ​រាជធានី​ ​(​តៗ​គ្នា​)​ ​មួយ​រយៈ​មាត់​ហើរ​ធ្លាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​មាន​អាយុ៨ហ្មឺន​ឆ្នាំ​ ​ជម្ពូទ្វីប​នេះ​ ​នឹង​ពេញដោយ​ពួក​មនុស្ស​ ​(​រក​ចន្លោះ​គ្មាន​)​ ​ដូច​អវិចី​នរក​ ​ពុំ​នោះ​សោត​ ​ដូច​ព្រៃ​ប្របុស​ ​ឬ​ព្រៃ​រាំងភ្នំ​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636817183325624893
ទៅកាន់ទំព័រ៖