ព្រះត្រៃបិដក ភាគ ១៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​មាន​អាយុ៨ហ្មឺន​ឆ្នាំ​ ​ក្រុង​ពារាណសី​នេះ​ ​នឹង​ប្រែ​ឈ្មោះ​ជា​ ​កេតុ​មតី​រាជធានី​វិញ​ ​ជា​រាជធានី​ ​ស្តុកស្តម្ភ​ ​ធំ​ទូលាយ​ ​មាន​ជន​ក៏​ច្រើន​ ​មាន​មនុស្ស​កុះករ​ ​និង​មាន​ភិក្ខាហារ​ដ៏​សម្បូណ៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​មាន​អាយុ៨ហ្មឺន​ឆ្នាំ​ ​ក្នុង​ជម្ពូទ្វីប​នេះ​ ​នឹង​មាន​នគរ៨ហ្មឺន៤ពាន់​ ​មាន​កេតុ​មតី​រាជធានី​ ​ឯង​ជា​ប្រធាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​មាន​អាយុ៨ហ្មឺន​ឆ្នាំ​ ​នឹង​មាន​ព្រះរាជា​ ​(​១ព្រះអង្គ​)​ ​ព្រះ​នាម​សង្ខៈ​ ​ទ្រង់​កើតឡើង​ ​ក្នុង​កេតុ​មតី​រាជធានី​ ​ជា​ស្តេច​ចក្រពត្តិ​ ​ទ្រង់​ជា​ធម្មិក​ធម្មរាជ​ ​ជា​ឥស្សរៈ​លើ​ផែនដី​ ​មាន​សមុទ្រ​ទាំង៤​ ​ជាទីបំផុត​ ​ជា​ស្តេច​ឈ្នះ​សង្គ្រាម​ ​ទ្រង់​មាន​ជនបទ​ ​ដល់​នូវ​ថិរភាព​ ​ទ្រង់​បរិបូណ៌​ដោយ​រ័តន៍៧ប្រការ​។​ ​ឯ​រ័តន៍​ទាំង៧ប្រការ​របស់​ព្រះ​បា​ទស​ង្ខៈ​នោះ​ ​គឺ​ចក្ករ័តន៍​ ​១​ ​ហត្ថិ​រ័តន៍១​ ​អស្សរ័តន៍១​ ​មណី​រ័តន៍១​ ​ឥត្ថីរ័តន៍១​ ​គហបតីរ័តន៍១​ ​បរិនាយក​រ័តន៍១ផង​ ​ជា​គំរប់៧​។​ ​ឯ​ព្រះ​បា​ទស​ង្ខៈ​នោះ​ ​នឹង​មាន​ព្រះរាជបុត្រ​ច្រើនជាង​ពាន់​ ​សុទ្ធសឹង​ក្លៀវក្លា​ ​អង់អាច​ ​អាច​សង្កត់សង្កិន​ ​នូវ​ពួក​សេនា​របស់​ស្តេច​ដទៃ​បាន​។​ ​ព្រះ​បា​ទស​ង្ខៈ​នោះ​ ​ទ្រង់​ត្រួតត្រា​ ​គ្រប់គ្រង​នូវ​ផែនដី​ ​ដែល​មាន​សាគរ​ ​ជាទីបំផុត​ ​ដោយ​ធម៌​ ​មិនបាច់​ប្រើ​អាជ្ញា​ ​មិនបាច់​ប្រើ​គ្រឿងសស្ត្រាវុធ​ទេ​។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636817183567628735
ទៅកាន់ទំព័រ៖