ព្រះត្រៃបិដក ភាគ ១៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​មាន​អាយុ៨ហ្មឺន​ឆ្នាំ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​នាម​ ​មេ​ត្តេ​យ្យៈ​ ​នឹង​កើតឡើង​ក្នុង​លោក​ ​ទ្រង់​ឆ្ងាយ​ចាក​កិលេស​ ​ទ្រង់​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ទ្រង់​មាន​ព្រះ​ដំណើរ​ល្អ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​ឥតមាន​បុគ្គល​ណា​ស្មើ​ ​ទ្រង់​ទូន្មាន​ ​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​ ​ទ្រង់​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​នូវ​ចតុរារិយសច្ច​ ​ទ្រង់​មានដំណើរ​ទៅកាន់​ត្រៃភព​ ​ខ្ជាក់​ចោល​ហើយ​ ​ដូចជា​តថាគត​ ​ដែល​ឆ្ងាយ​ចាក​កិលេស​ ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ ​ចំពោះខ្លួន​ឯង​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​មាន​ព្រះ​ដំណើរ​ល្អ​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ប្រសើរ​ដោយ​សីលាទិគុណ​ ​ឥតមាន​បុគ្គល​ណា​ស្មើ​ ​ទូន្មាន​ ​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជ្រាប​ច្បាស់​ ​នូវ​ចតុរារិយសច្ច​ ​មានដំណើរ​ទៅកាន់​ត្រៃភព​ ​ខ្ជាក់​ចោល​ហើយ​ ​ដែល​កើតឡើង​ក្នុង​លោក​ ​ក្នុង​កាល​ឥឡូវនេះ​ដែរ​។​ ​ព្រះ​មេ​ត្តេ​យ្យៈ​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ទ្រង់​បាន​ត្រាស់​ដឹង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ចំពោះ​ព្រះអង្គ​ ​ហើយ​ញុំាង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ញុំាង​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636817183915178614
ទៅកាន់ទំព័រ៖