ព្រះត្រៃបិដក ភាគ ១៨
ដ៏សេស ឲ្យត្រាស់ដឹងផង ដូចតថាគត ដែលបានត្រាស់ដឹង ហើយធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ចំពោះខ្លួនឯង ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ក្នុងកាលឥឡូវនេះដែរ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងទ្រង់សំដែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបងចុង ទាំងទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ដូចតថាគត ដែលសំដែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបងចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក្នុងកាលឥឡូវនេះដែរ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងគ្រប់គ្របនូវភិក្ខុសង្ឃច្រើនពាន់ ដូចតថាគ ដែលគ្រប់គ្រងនូវភិក្ខុសង្ឃច្រើនរយ ក្នុងកាលឥឡូវនេះដែរ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទសង្ខៈ ទ្រង់ត្រាស់បង្គាប់ឲ្យលើកប្រាសាទ ដែលព្រះបាទមហាបនាទៈឲ្យកសាង ហើយទ្រង់ប្រថាប់នៅ (ក្នុងប្រាសាទនោះ) ទ្រង់លះបង់
(១) (ប្រាសាទនោះ) ឲ្យជាទាន ដល់ពួកសមណព្រាហ្មណ៍ កបណៈ (មនុស្សកំព្រា) អទ្ធិកៈ (អ្នកដំណើរ) វណិព្វកៈ (អ្នកនិយាយសរសើរហើយសូម) និងពួកយាចក (ស្មូម) រួច
(១) អដ្ឋកថា ថា ទ្រង់អធិដ្ឋានឲ្យប្រាសាទនោះបែកខ្ទេច ហើយទ្រង់ព្រះរាជទាន។
ID: 636817184254778038
ទៅកាន់ទំព័រ៖