ព្រះត្រៃបិដក ភាគ ១៨

ទ្រង់​ដាក់​ព្រះកេសា​ ​និង​ព្រះ​មស្សុ​ ​ទ្រង់​ស្លៀកដណ្តប់​កាសាវ​ព័ស្ត្រ​ ​ចេញ​ចាក​រាជា​គារ​ស្ថាន​ ​ចូល​ទៅកាន់​ផ្នួស​ ​ក្នុង​សំណាក់​នៃ​ព្រះ​មេ​ត្តេ​យ្យៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​កាល​ព្រះ​បា​ទស​ង្ខៈ​នោះ​ ​ទ្រង់ព្រះ​ផ្នួស​យ៉ាងនេះ​ហើយ​ ​ទ្រង់​គេច​ចេញទៅ​តែមួយ​ព្រះអង្គ​ឯង​ ​ឥតមាន​សេចក្តី​ប្រមាទ​ឡើយ​ ​មាន​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​បង់​នូវ​កិលេស​ ​មានព្រះហឫទ័យ​បែរ​ឆ្ពោះទៅ​រក​ព្រះនិព្វាន​ ​ពួក​កុលបុត្រ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​ភាពជា​បុគ្គល​មិន​មានផ្ទះ​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា​ ​ពុំ​យូរប៉ុន្មាន​ ​ក៏​ព្រះ​សង្ខ​ត្ថេ​រ​ ​បាន​ត្រាស់​ដឹង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​នៃ​ព្រហ្មចារ្យ​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ក៏​សម្រាក​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​
 [​៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​មានខ្លួន​ជាទី​ពឹង​ ​មានខ្លួន​ជាទី​ពំនាក់​ ​កុំ​មាន​របស់​ដទៃ​ ​ជាទី​ពឹង​ពំនាក់​ឡើយ​ ​ចូរ​មានធម៌​ជាទី​ពឹង​ ​មានធម៌​ជាទី​ពំនាក់​ ​កុំ​មាន​របស់​ដទៃ​ ​ជាទី​ពឹង​ពំនាក់​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានខ្លួន​ជាទី​ពឹង​ ​មានខ្លួន​ជាទី​ពំនាក់​ ​មិន​មាន​របស់​ដទៃ​ ​ជាទី​ពឹង​ពំនាក់​ ​មានធម៌​ជាទី​ពឹង​ ​មានធម៌​ជាទី​ពំនាក់​ ​មិន​មាន​របស់​ដទៃ​ ​ជាទី​ពឹង​ពំនាក់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636817184636269858
ទៅកាន់ទំព័រ៖