ព្រះត្រៃបិដក ភាគ ១៨
នេះ ពិចារណានូវកាយ ក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ពិចារណានូវចិត្ត ក្នុងចិត្ត ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកបាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ហៅថា ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ មានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ឡើយ។
[៥០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រព្រឹត្តក្នុងគោចរជាវិស័យ ដែលមានមកអំពីបិតានៃខ្លួន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ប្រព្រឹត្តក្នុងគោចរជាវិស័យ ដែលមានមកអំពីបិតានៃខ្លួន
ID: 636817184900414966
ទៅកាន់ទំព័រ៖