ព្រះត្រៃបិដក ភាគ ១៨
ទើបជាវណ្ណៈ
(១) ប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈថោកថយ មានតែព្រាហ្មណ៍ ទើបជាវណ្ណៈស ពួកជនឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើបបរិសុទ្ធ ពួកជនដែលមិនមែនព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម កើតមកអំពីព្រហ្ម ព្រហ្មបានតាក់តែងមក ជាទាយាទ
(២) របស់ព្រហ្ម ឯអ្នកទាំងឡាយនោះ លះចោលវណ្ណៈដ៏ប្រសើរចេញ ហើយត្រឡប់មកកាន់វណ្ណៈថោកថយវិញ គឺត្រឡប់ចូលទៅក្នុងសំណាក់សមណៈត្រងោល ជាគហបតី វណ្ណៈខ្មៅ ជាពួកនៃមារ កើតអំពីព្រះបាទព្រហ្ម ក៏អ្នកទាំងឡាយលះចោលវណ្ណៈដ៏ប្រសើរចេញ ហើយត្រឡប់មកកាន់វណ្ណៈថោកថយវិញ គឺត្រឡប់ចូលទៅក្នុងសំណាក់សមណៈត្រងោល ជាគហបតី វណ្ណៈខ្មៅ ជាពួកនៃមារ កើតអំពីព្រះបាទព្រហ្ម ដោយហេតុណា ហេតុនោះ ពុំប្រពៃ ពុំសមគួរឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍ ជេរប្រទេចយើងទាំងឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើវាសេដ្ឋៈ និងភារទ្វាជៈ ពួកព្រាហ្មណ៍របស់អ្នកទាំងឡាយ មិនបានដឹង នូវការកើតឡើង នៃលោកអំពីដើមមកទេ ទើបបានជានិយាយយ៉ាងនេះថា
(១) ពាក្យថា វណ្ណៈនេះ តាមដំណើរដើម សំដៅយកពណ៌សំលៀកបំពាក់ ជាគ្រឿងសំគាល់ជាតិ។ (២) ញាតិអ្នកទទួលកេរ្តិ៍សំបាច់។
ID: 636817218721759436
ទៅកាន់ទំព័រ៖