ព្រះត្រៃបិដក ភាគ ១៨
មានតែព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈថោកថយ មានតែព្រាហ្មណ៍ ទើបជាវណ្ណៈស ពួកជនឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើបបរិសុទ្ធ ពួកជនដែលមិនមែនជាព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម កើតអំពីព្រហ្ម ព្រហ្មបានតាក់តែងមក ជាទាយាទរបស់ព្រហ្ម។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ឯពួកនាងព្រាហ្មណី ដែលមានរដូវក្តី មានគភ៌ក្តី កំពុងសម្រាលកូនក្តី កំពុងបំបៅកូនក្តី សឹងប្រាកដដល់ពួកព្រាហ្មណី ឯពួកព្រាហ្មណ៍ទាំងនោះ ក៏សុទ្ធតែកើតមកអំពីយោនី (នាងព្រាហ្មណី) តែត្រឡប់ជានិយាយយ៉ាងនេះវិញថា មានតែព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរបំផុត។បេ។ ជាទាយាទរបស់ព្រហ្មដូច្នេះ។ ឯព្រាហ្មណ៍ទាំងនោះ ឈ្មោះថា និយាយបង្កាច់ព្រហ្មផង និយាយកុហកផង រមែងទទួលនូវបាបច្រើន។
[៥២] ម្នាលវាសេដ្ឋៈនិងភារទ្វាជៈ វណ្ណៈទាំងឡាយនេះមាន៤ពួក គឺខត្តិយៈ១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះខត្តិយៈពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកសម្លាប់សត្វ
ID: 636817219024246738
ទៅកាន់ទំព័រ៖