ព្រះត្រៃបិដក ភាគ ១៨

លួច​ទ្រព្យ​គេ​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​និយាយ​ពាក្យ​កុហក​ ​និយាយ​ពាក្យ​ញុះញង់​ ​និយាយ​ពាក្យទ្រគោះ​ ​និយាយ​ពាក្យ​ឥតប្រយោជន៍​ ​ជា​អ្នកមាន​សេចក្តី​លោភ​ ​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ ​មាន​សេចក្តី​យល់​ខុស​ដែរ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ព្រោះហេតុនេះ​ឯង​ ​ធម៌​ទាំងឡាយ​ណា​ ​ជាអកុសល​ ​ក៏​រាប់​ថា​ ​ជាអកុសល​ ​ដែល​មានទោស​ ​ក៏​រាប់​ថា​ ​មានទោស​ ​ដែល​មិន​គួរ​សេព​ ​ក៏​រាប់​ថា​ ​មិន​គួរ​សេព​ ​ដែល​មិន​សមគួរ​ ​ក្នុង​អរិយ​ភាវៈ​ ​ក៏​រាប់​ថា​ ​មិន​សមគួរ​ ​ក្នុង​អរិយ​ភាវៈ​ ​ជា​ធម៌​ខ្មៅ​ ​មានផល​ខ្មៅ​ ​ដែល​វិញ្ញូ​ជន​ ​តែង​តិះដៀល​។​ ​ធម៌​ទាំងឡាយ​នោះ​ ​តែង​ប្រាកដ​ក្នុង​ខត្តិយៈ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះឯង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ទោះ​ព្រាហ្មណ៍​។​បេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ទោះ​វេស្សៈ​។​បេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ទោះ​សុទ្ទ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ក៏​ជា​អ្នកសម្លាប់​សត្វ​ ​លួច​ទ្រព្យ​គេ​។​បេ​។​ ​មាន​សេចក្តី​យល់​ខុស​ដែរ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ព្រោះហេតុនេះ​ឯង​ ​ធម៌​ទាំងឡាយ​ណា​ ​ជាអកុសល​ ​ក៏​រាប់​ថា​ ​ជាអកុសល​។​បេ​។​ ​ជា​ធម៌​ខ្មៅ​ ​មានផល​ខ្មៅ​ ​ដែល​វិញ្ញូ​ជន​ ​តែង​តិះដៀល​។​ ​ធម៌​ទាំងឡាយ​នោះ​ ​តែង​ប្រាកដ​ ​ក្នុង​សុទ្ទៈ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះឯង​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636817219298772439
ទៅកាន់ទំព័រ៖