ព្រះត្រៃបិដក ភាគ ១៨
[៥៣] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះខត្តិយៈពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុ មិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ ជាអ្នកមិនមានសេចក្តីលោភ មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវដែរ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះហេតុនេះឯង ធម៌ទាំងឡាយណាជាកុសល ក៏រាប់ថា ជាកុសល ដែលមិនមានទោស ក៏រាប់ថា មិនមានទោស ដែលគួរសេព ក៏រាប់ថា គួរសេព ដែលសមគួរ ក្នុងអរិយភាវៈ ក៏រាប់ថា សមគួរក្នុងអរិយភាវៈ ជាធម៌ស មានផលស ដែលវិញ្ញូជនតែងសរសើរ។ ធម៌ទាំងឡាយនោះ តែងប្រាកដក្នុងខត្តិយៈ ពួកខ្លះ ក្នុងលោកនេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះព្រាហ្មណ៍។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះវេស្សៈ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះសុទ្ទៈ ពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកវៀរចាកបាណាតិបាត។បេ។ ជាអ្នកមិនមានសេចក្តីលោភ មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវដែរ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះហេតុនេះឯង ធម៌ទាំងឡាយណាជាកុសល ក៏រាប់ថា ជាកុសល ដែលមិនមានទោស ក៏រាប់ថា មិនមានទោស ដែលគួរសេព ក៏រាប់ថា គួរសេព ដែលសមគួរក្នុងអរិយភាវៈ ក៏រាប់ថា សមគួរក្នុងអរិយភាវៈ
ID: 636817219543476436
ទៅកាន់ទំព័រ៖