ព្រះត្រៃបិដក ភាគ ១៨
ជាធម៌ស មានផលស ដែលវិញ្ញូជនតែងសរសើរ។ ធម៌ទាំងឡាយនោះ តែងប្រាកដក្នុងសុទ្ទៈពួកខ្លះ ក្នុងលោកនេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលបើវណ្ណៈទាំង៤ពួកនេះឯង ប្រព្រឹត្តច្រឡូកច្រឡំគ្នា ក្នុងធម៌ពីរពួក គឺធម៌ខ្មៅ និងធម៌ស ដែលវិញ្ញូជនតែងតិះដៀលខ្លះ សរសើរខ្លះ បើពួកព្រាហ្មណ៍ (ដែលកំពុងប្រព្រឹត្ត) ក្នុងធម៌ខ្មៅ និងធម៌សនោះ និយាយយ៉ាងនេះថា មានតែព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈថោកទាប មានតែព្រាហ្មណ៍ ទើបជាវណ្ណៈស ពួកជនឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើបបរិសុទ្ធ ពួកជនដែលមិនមែនជាព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម កើតអំពីព្រហ្ម ព្រហ្មបានតាក់តែងមក ជាទាយាទរបស់ព្រហ្មដូច្នេះ។ វិញ្ញូជនទាំងឡាយ មិនយល់ព្រមតាម គឺមិនសរសើរនូវពាក្យ របស់ពួកព្រាហ្មណ៍ទាំងនោះទេ។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា បណ្តាវណ្ណៈទាំង៤ពួកនេះ វណ្ណៈណា ជាភិក្ខុឆ្ងាយចាកកិលេស អស់អាសវៈហើយ ប្រព្រឹត្តព្រហ្មចារ្យ រួចស្រេចហើយ បានធ្វើសោឡសកិច្ចស្រេចហើយ មានភារៈ គឺកិលេស និងខន្ធដាក់ចុះហើយ បានសម្រេចប្រយោជន៍របស់
ID: 636817219868565030
ទៅកាន់ទំព័រ៖