ព្រះត្រៃបិដក ភាគ ១៨
ខ្លួនតាមលំដាប់ហើយ មានតណ្ហា ជាគ្រឿងចង ក្នុងភពអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ វណ្ណៈនោះ ប្រាកដជាបុគ្គលប្រសើរលើស ជាងវណ្ណៈទាំងនោះ ដោយធម៌ពិត មិនមែនដោយអធម៌ទេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើដោយបរិយាយនេះឯង អ្នកគប្បីដឹងយ៉ាងនេះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក។
[៥៤] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រះបាទបសេនទិកោសល ទ្រង់ជ្រាបថា ព្រះសមណគោតម ជាបុគ្គលខ្ពង់ខ្ពស់ ចេញចាកសក្យត្រកូល មកទ្រង់ព្រះផ្នួស។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ប៉ុនអម្បាលពួកសក្យៈ គង់ជាចំណុះព្រះបាទបសេនទិកោសល មិនមានចន្លោះ
(១) ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ពួកសក្យៈតែងធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និងសាមីចិកម្ម ចំពោះព្រះបាទបសេនទិកោសល។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ពួកសក្យៈ តែងធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និងសាមីចិកម្មណាៗ ចំពោះព្រះបាទបសេនទិកោសល ឯព្រះបាទបសេនទិកោសល ក៏ទ្រង់ធ្វើ
(១) អដ្ឋកថា ថា ចុះចូលកោតខ្លាចព្រះបាទបសេនទិកោសល ដូចជាត្រកូលរបស់ខ្លួន
ID: 636817220321340927
ទៅកាន់ទំព័រ៖