ព្រះត្រៃបិដក ភាគ ១៨
សេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និងសាមីចិកម្មនោះៗ ចំពោះតថាគតដែរ ដោយទ្រង់ព្រះដំរិះថា ព្រះសមណគោតម ព្រះអង្គមានជាតិបរិសុទ្ធ អាត្មាអញជាមនុស្ស មានជាតិមិនបរិសុទ្ធ ព្រះសមណគោតម ព្រះអង្គមានកំឡាំង អាត្មាអញជាមនុស្ស មានកំឡាំងថយ ព្រះសមណគោតម ព្រះអង្គមានសម្បុរជ្រះថ្លា អាត្មាអញជាមនុស្ស មានសម្បុរសៅហ្មង ព្រះសមណគោតម ព្រះអង្គមានសក្តានុភាពច្រើន អាត្មាអញជាមនុស្ស មានសក្តានុភាពតិច ដូច្នេះ តពីនោះមក ទ្រង់ក៏ធ្វើសក្ការៈ ចំពោះធម៌នោះ ធ្វើសេចក្តីគោរពធម៌ រាប់អានធម៌ បូជាធម៌ កោតក្រែងធម៌ ដោយប្រការដូច្នេះឯង។ ព្រះបាទបសេនទិកោសល ទ្រង់ធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និងសាមីចិកម្ម ចំពោះតថាគត យ៉ាងនេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើដោយបរិយាយនេះឯង អ្នកគប្បីដឹងយ៉ាងនេះថា ធម៌ជាគុណប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក។
[៥៥] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ អ្នកទាំងឡាយមានជាតិផ្សេងៗគ្នា មានឈ្មោះផ្សេងៗគ្នា មានគោត្រផ្សេងៗគ្នា មានត្រកូលផ្សេងៗគ្នា ចេញចាកផ្ទះ មកកាន់ផ្នួស បើមានគេសួរថា លោកទាំងឡាយជាអ្វី ដូច្នេះ ចូរប្រាប់ទៅគេវិញថា យើងជាសមណសក្យបុត្តិយ៍។ ម្នាលវាសេដ្ឋៈ
ID: 636817220633578786
ទៅកាន់ទំព័រ៖