ព្រះត្រៃបិដក ភាគ ១៨

ប្រាកដ​ដូចជា​ទឹកដោះ​ក្តៅ​ ​រលាយ​អណ្តែត​ដាស​ ​នៅ​លើទឹក​ដូច្នោះ​ ​ផែនដី​មាន​រស​នោះ​ ​មាន​សម្បុរ​ល្អ​ ​មាន​ក្លិនក្រអូប​ ​មាន​រសផ្អែម​ ​មាន​សម្បុរស​ ​ដូច​ទឹកដោះថ្លា​ ​ឬដូច​ទឹកដោះខាប់​ ​ដែល​មាន​រសផ្អែម​ ​ផែនដី​នុ៎ះ​ ​មាន​រស​ឆ្ងាញ់​ពិសា​ ​ដូច​ទឹកឃ្មុំ​តូច​ ​(​ឃ្មុំផ្លិត​)​ ​ដែល​ឥត​ទោស​ ​(​គ្មាន​កូនឃ្មុំ​)​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រានោះ​ឯង​ ​មាន​សត្វ​ម្នាក់​ ​មាន​ជាតិ​ជា​អ្នក​ ​លេះលោះ​គិតថា​ ​យីអើ​ ​នេះ​ជា​អ្វី​អេះ​ ​ក៏​យក​ចង្អុលដៃ​ ​(​ឆ្កឹះ​យក​)​ ​ផែនដី​មាន​រស​មក​លិទ្ធ​មើល​ ​កាល​សត្វ​នោះ​យក​ចង្អុលដៃ​ ​(​ឆ្កឹះ​យក​)​ ​ផែនដី​មាន​រស​មក​លិទ្ធ​ភ្លក្សមើល​ ​រស​ផែនដី​ក៏​ជ្រួតជ្រាប​ទៅ​ ​សព្វ​សរសៃ​សម្រាប់​ទទួល​នូវ​រស​ ​ឯ​សេចក្តី​ប្រាថ្នា​ក្នុង​រស​ ​ក៏​កើត​ដល់​សត្វ​នោះ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​ពួក​សត្វ​ដទៃទៀត​ ​កាល​យកតម្រាប់តាម​សត្វ​នោះ​ ​នាំគ្នា​យក​ចង្អុលដៃ​ ​(​ឆ្កឹះ​យក​)​ ​ផែនដី​មាន​រស​ ​មក​លិទ្ធ​ភ្លក្សមើល​។​ ​កាល​ពួក​សត្វ​ទាំងនោះ​ ​លិទ្ធ​ភ្លក្ស​រស​ផែនដី​នឹង​ចង្អុលដៃ​ ​រស​ផែនដី​ ​ក៏​ជ្រួតជ្រាប​ទៅ​ ​(​សព្វ​សរសៃ​សម្រាប់​ទទួល​នូវ​រស​)​ ​ឯ​សេចក្តី​ប្រាថ្នា​ក្នុង​រស​ ​ក៏​កើតឡើង​ ​ដល់​ពួក​សត្វ​ទាំងនោះ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​លំដាប់នោះ​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636817221681628731
ទៅកាន់ទំព័រ៖