ព្រះត្រៃបិដក ភាគ ១៨
ពួកសត្វណា មានសម្បុរល្អ សត្វពួកនោះ រមែងមើលងាយ ពួកសត្វដែលមានសម្បុរអាក្រក់ថា ពួកយើងមានសម្បុរល្អ ជាងពួកសត្វនុ៎ះ ពួកសត្វទាំងនោះ មានសម្បុរអាក្រក់ជាងពួកយើង។ កាលសត្វទាំងឡាយនោះ មានសេចក្តីប្រកាន់ខ្លួន និងការមើលងាយកើតឡើង ព្រោះសេចក្តីមើលងាយ នូវសម្បុរគ្នា ជាបច្ច័យ ក្រមរផែនដី ក៏សាបសូន្យអស់ទៅ លុះក្រមរផែនដីសាបសូន្យទៅហើយ បទាលតា
(១) ក៏កើតប្រាកដឡើង។ បទាលតានោះ កើតប្រាកដឡើង ដូចជាវល្លិ៍ត្រកួន។ បទាលតានោះ មានសម្បុរល្អ មានក្លិន (ក្រអូប) មានរស(ឆ្ងាញ់) វល្លិនោះមានសម្បុរដូចសប្បិសុទ្ធ ឬដូចនវនីតសុទ្ធ មានរស (ឆ្ងាញ់ពិសា) ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែលឥតទោស (គ្មានកូនឃ្មុំ)។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វទាំងឡាយនោះ ក៏នាំគ្នាបរិភោគបទាលតា កាលពួកសត្វទាំងនោះ បរិភោគបទាលតា យកវល្លិនោះជាចំណី យកវល្លិនោះជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលសត្វទាំងនោះ បរិភោគបទាលតា យកវល្លិនោះជាចំណី យកវល្លិនោះជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ដោយ
(១) អដ្ឋកថា ថា ជាឈ្មោះវល្លិមួយយ៉ាង មានរសផ្អែម។
ID: 636817223071548230
ទៅកាន់ទំព័រ៖