ព្រះត្រៃបិដក ភាគ ១៨

 [​៥៩​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រា​កា​លប​ទាល​តា​ ​របស់​សត្វ​ទាំងនោះ​ ​សាបសូន្យ​ទៅ​ហើយ​ ​ស្រូវសាលី​កើត​ឯង​ ​ជា​ស្រូវ​គ្មាន​កុណ្ឌក​ ​គ្មាន​អង្កាម​ ​សស្អា​ត​ ​មាន​ក្លិនក្រអូប​ ​មាន​ផ្លែ​ចេញ​មក​ ​ជា​អង្ករ​តែម្តង​ ​ក៏​កើត​ប្រាកដ​ឡើង​។​ ​មនុស្ស​ទាំងឡាយ​ ​នាំ​យក​ស្រូវសាលី​ ​ត្រង់​ទីណា​ ​ក្នុង​វេលា​ល្ងាច​ ​សម្រាប់​បរិភោគ​ ​ក្នុង​វេលា​ល្ងាច​ ​លុះ​ព្រឹក​ឡើង​ ​ទីនោះ​ ​ក៏​មាន​ស្រូវសាលី​ដុះទ្រុប​ទ្រុល​ ​មាន​ផ្លែ​ទុំ​ឡើងវិញ​ ​មនុស្ស​ទាំងឡាយ​ ​នាំ​យក​ស្រូវសាលី​ ​ត្រង់​ទីណា​ ​ក្នុង​វេលា​ព្រឹក​ ​សម្រាប់​បរិភោគ​ ​ក្នុង​វេលា​ព្រឹក​ ​លុះ​វេលា​ល្ងាច​ ​ទីនោះ​ក៏​មាន​ស្រូវសាលី​ដុះទ្រុប​ទ្រុល​ ​មាន​ផ្លែ​ទុំ​ឡើងវិញ​ ​ទីនោះ​ក៏​ប្រាកដ​ ​ហាក់ដូចជា​មិនបាន​ច្រូត​ឡើយ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រានោះ​ឯង​ ​សត្វ​ទាំងឡាយ​ ​ក៏​បរិភោគ​ស្រូវសាលី​កើត​ឯង​ ​យក​ស្រូវសាលី​នោះ​ជា​ចំណី​ ​យក​ស្រូវសាលី​នោះ​ ​ជា​អាហារ​ ​ក៏​ឋិតនៅ​អស់កាលជាយូរអង្វែង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​កាល​សត្វ​ទាំងនោះ​ ​នាំគ្នា​បរិភោគ​ស្រូវសាលី​កើត​ឯង​ ​យក​ស្រូវសាលី​នោះ​ជា​ចំណី​ ​យក​ស្រូវសាលី​នោះ​ ​ជា​អាហារ​ ​ឋិតនៅ​អស់កាលជាយូរអង្វែង​ ​ដោយ​ប្រការ​យ៉ាង​ណាៗ​ ​សេចក្តី​រឹងប៉ឹង​ ​ក្នុង​រាងកាយ​របស់​សត្វ​ទាំងនោះ​ ​ក៏​កើតឡើង​លើសប្រមាណ​ ​ទាំង​ពណ៌​សម្បុរ​ ​ក៏​ប្លែក​ៗ​គ្នា​ប្រាកដ​ឡើង​ ​ដោយ​ប្រការ​យ៉ាងនោះ​។​ ​ភេទ​ស្រី​ ​ក៏​ប្រាកដ​ឡើង​ ​ដល់​ស្រី​ ​ភេទប្រុស​ក៏​ប្រាកដ​ឡើង​ ​ដល់​ប្រុស​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636817223614749299
ទៅកាន់ទំព័រ៖