ព្រះត្រៃបិដក ភាគ ១៨

 [​៥​]​ ​ម្នា​លភ​គ្គ​វៈ​ ​សម័យមួយ​ ​តថាគត​ឋិតនៅ​ក្នុង​កូ​ដា​គារ​សាលា​ ​ក្នុង​ព្រៃ​មហាវ័ន​ ​ជិត​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​មាន​អ​ចេ​លម្នា​ក់​ ​ឈ្មោះ​កឡា​រម​ជ្ឈ​កៈ​(​១​)​ ​នៅ​អាស្រ័យ​ក្នុង​ក្រុង​វេសាលី​ ​ជា​អ្នក​បានលាភ​ ​និង​យស​ដ៏​ប្រសើរ​ ​ក្នុង​វជ្ជិ​គ្រាម​។​ ​ចំណែក​វត្ត​ទាំង៧​ ​អ​ចេ​លនោះ​ ​ក៏បាន​សមាទាន​សព្វគ្រប់​ថា​ ​អាត្មាអញ​គួរ​ជា​អ្នក​អាក្រាត​ ​មិន​ត្រូវ​ស្លៀកដណ្តប់​សំពត់​ដរាបដល់​អស់ជីវិត១​ ​អាត្មាអញ​ ​គួរ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​មិន​ត្រូវ​សេព​មេថុនធម្ម​ ​ដរាបដល់​អស់ជីវិត១​ ​អាត្មាអញ​គួរ​ចិញ្ចឹមជីវិត​ដោយ​សុរា​ ​និង​សាច់​តែ​ម្យ៉ាង​ ​មិន​ត្រូវ​បរិភោគ​បាយ​ ​និង​នំ​ដរាបដល់​អស់ជីវិត១​ ​អាត្មាអញ​ ​មិន​ត្រូវ​បោះបង់ចោល​នូវ​ឧទេន​ចេតិយ​ ​ខាងកើត​ក្រុង​វេសាលី១​ ​អាត្មាអញ​ ​មិន​ត្រូវ​បោះបង់ចោល​នូវ​គោតម​ចេតិយ​ ​ខាងត្បូង​ក្រុង​វេសាលី១​ ​អាត្មាអញ​ ​មិន​ត្រូវ​បោះបង់ចោល​នូវ​សត្តម្ព​ចេតិយ​ ​ខាងលិច​ក្រុង​វេសាលី១​ ​អាត្មាអញ​ ​មិន​ត្រូវ​បោះបង់ចោល​នូវ​ពហុ​បុត្ត​កចេតិយ​ ​ខាងជើង​ក្រុង​វេសាលី១​ ​ព្រោះ​ហេតុ​ដែល​ប្រព្រឹត្ត​សមាទាន​ ​នូវ​ចំណែក​វត្ត​ទាំង៧នេះ​ហើយ​ ​ទើប​អ​ចេ​លនោះ​ ​បាន​នូវ​លាភ​ ​និង​យស​ដ៏​ប្រសើរ​ ​ក្នុង​វជ្ជិ​គ្រាម​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ជា​អ្នក​ដុសខាត់​ធ្មេញ​ ​ដែល​លៀនចេញ​មក​ក្រៅ​។​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636817144655633096
ទៅកាន់ទំព័រ៖