ព្រះត្រៃបិដក ភាគ ១៨

 [​៦០​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​សម័យ​នោះ​ឯង​ ​អំពើ​មានការ​បោះ​អាចម៍ដី​ជាដើម​នោះ​ ​គេ​សន្មត​ថា​ ​មិនមែន​ធម៌​ ​តែ​អំពើនោះ​ ​ក្នុង​កាល​ឥឡូវនេះ​ ​គេ​ត្រឡប់​សន្មត​ថា​ជា​ធម៌​វិញ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​សម័យ​នោះ​ ​បើ​ពួក​សត្វ​ណា​សេព​មេថុនធម្ម​ ​សត្វ​ទាំងនោះ​ ​មិន​ហ៊ាន​ចូល​មក​ ​កាន់​ស្រុក​ ​ឬ​និគម​ ​អស់​បី​ខែ​ក៏​មាន​ ​ពីរ​ខែ​ក៏​មាន​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​កាលណាបើ​ពួក​សត្វ​ទាំងនោះ​ ​ដល់​ស៊ប់​នូវ​ភាពជា​អ្នក​សេព​ ​ចំពោះ​អ​សទ្ធ​ធម្ម​នោះ​ហួស​វេលា​ហើយ​ ​ក៏​នាំគ្នា​ផ្តើម​ធ្វើ​ផ្ទះ​ ​ដើម្បី​បិទបាំង​អ​សទ្ធ​ធម្ម​នោះ​ឯង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រានោះ​ឯង​ ​មាន​សត្វ១នាក់​ ​ប្រកបដោយ​ជាតិ​ ​ជា​អ្នក​ខ្ជិលច្រអូស​ ​បាន​គិត​យ៉ាងនេះ​ថា​ ​យីអើ​ ​អាត្មាអញ​កាលដែល​នាំ​យក​ស្រូវសាលី​ ​ក្នុង​វេលា​ល្ងាច​ ​សម្រាប់​បរិភោគ​ក្នុង​វេលា​ល្ងាច​ ​នាំ​យក​ស្រូវ​លា​លី​ ​ក្នុង​វេលា​ព្រឹក​ ​សម្រាប់​បរិភោគ​ក្នុង​វេលា​ព្រឹក​ ​ហៅ​ពេញជា​លំបាក​ខ្លួន​អ្វី​ម្ល៉េះ​ ​ណ្ហើយចុះ​ ​អា​តា្ម​អញ​ ​គួរតែ​នាំ​យក​ស្រូវសាលី​ ​ក្នុង​វេលា​ល្ងាច​តែម្តង​ ​ហើយ​ទុក​បរិភោគ​ ​ក្នុង​វេលា​ព្រឹក​ផង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រានោះ​ឯង​ ​សត្វ​នោះ​ក៏​ទៅ​យក​ស្រូវសាលី​ ​ក្នុង​វេ​លា​លា្ង​ចតែ​ម្តង​ប៉ុណ្ណោះ​ ​សម្រាប់​បរិភោគ​ក្នុង​វេលា​ព្រឹក​ផង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រានោះ​ឯង
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636817224236114839
ទៅកាន់ទំព័រ៖