ព្រះត្រៃបិដក ភាគ ១៨
លុះចូលទៅដល់ហើយ បាននិយាយបបួលសត្វនោះ ដូច្នេះថា ម្នាលសត្វដ៏ចំរើន អ្នកចូរមក យើងនឹងទៅនាំយកស្រូវសាលីជាអាហារ។ សត្វនោះឆ្លើយតបថា ម្នាលសត្វដ៏ចំរើន ណ្ហើយកុំ ខ្ញុំបាននាំយកស្រូវសាលីមកតែម្តង ហើយទុកបរិភោគបានបួនថ្ងៃ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបសត្វនោះ យកតម្រាប់តាមសត្វនោះ ក៏នាំយកស្រូវសាលីមក ដោយគិតថា យីអើ កាលដែលនាំយកស្រូវសាលី មកតែម្តងប៉ុណ្ណោះ ទុកសម្រាប់បរិភោគបាន៨ថ្ងៃយ៉ាងនេះ ជាការស្រួលមែន។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះពួកសត្វទាំងនោះ បាននាំគ្នាផ្តើមបរិភោគស្រូវសាលី ដែលខ្លួនសន្សំទុក ក្នុងកាលណាហើយ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលនោះឯង កុណ្ឌកក៏រុំព័ទ្ធអង្ករ ទាំងអង្កាមក៏រុំព័ទ្ធអង្ករ សូម្បីកន្លែង ដែលគេច្រូតហើយ ក៏លែងដុះឡើងវិញ ប្រាកដជាមិនពេញដូចដើម ស្រូវសាលីទាំងឡាយ ក៏ដុះមួយគុម្ពៗ (ហាក់ដូចជាគេចងជាបាច់)។
[៦១] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង ពួកសត្វទាំងនោះ មកប្រជុំគ្នា លុះមកប្រជុំគ្នា ហើយ ត្អូញត្អែរថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ឱហ្ន៎ ធម៌ដ៏លាមកទាំងឡាយ បានកើតប្រាកដក្នុងពួកសត្វហើយ ព្រោះកាលពីដើម ពួកយើងជាអ្នកកើតដោយឈានចិត្ត មានបីតិជាអាហារ មានពន្លឺ ភ្លឺចេញឯង អំពីកាយ ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុង
ID: 636817224801647186
ទៅកាន់ទំព័រ៖