ព្រះត្រៃបិដក ភាគ ១៨
ទីដ៏ល្អ បានឋិតនៅអស់កាលជាយូរអង្វែង លុះកាលកន្លងជាយូរអង្វែងទៅ ផែនដីមានរស ក៏អណ្តែតដាសលើទឹក ដើម្បីពួកយើងទាំងនោះ ឯផែនដីនោះ មានសម្បុរ(ល្អ) មានក្លិន(ក្រអូប) មានរស(ផ្អែម) ពួកយើងទាំងនោះ បាននាំគ្នាយកដៃកកាយផែនដី ដែលមានរស មកធ្វើជាពំនូត ហើយបរិភោគ កាលពួកយើងទាំងនោះ នាំគ្នាយកដៃកកាយផែនដី ដែលមានរសធ្វើជាពំនូត ហើយបរិភោគ ពន្លឺដែលភ្លឺចេញឯង(អំពីកាយ) ក៏សាបសូន្យទៅ លុះពន្លឺដែលភ្លឺចេញឯង សាបសូន្យទៅហើយ ព្រះចន្រ្ទ និងព្រះអាទិត្យ ក៏កើតប្រាកដឡើង លុះព្រះចន្ទ្រ និងព្រះអាទិត្យ កើតប្រាកដឡើងហើយ នក្ខត្តឫក្ស ដែលមានរូបជាផ្កាយទាំងឡាយ ក៏កើតប្រាដកឡើង លុះនក្ខត្តឫក្ស ដែលមានរូបជាផ្កាយទាំងឡាយ កើតប្រាកដឡើងហើយ យប់និងថែ្ង ក៏កើតប្រាដកឡើង លុះយប់និងថែ្ងកើតប្រាដកឡើងហើយ ខែ១ និងកន្លះខែ ក៏កើតប្រាដកឡើង លុះខែ១ និងកន្លះខែ កើតប្រាដកឡើងហើយ រដូវនិងឆ្នាំក៏កើតប្រាដកឡើង កាលពួកយើងទាំងនោះ បរិភោគផែនដីមានរស យកផែនដីនោះ ជាចំណី យកផែនដីនោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ស្រាប់តែផែនដី មានរសសាបសូន្យទៅ ព្រោះហេតុនៃធម៌ទាំងឡាយ ជាអកុសលដ៏លាមកកើតប្រាដក ដល់យើងទាំងឡាយនោះ លុះផែនដីមានរសសាបសូន្យ
ID: 636817225176808644
ទៅកាន់ទំព័រ៖