ព្រះត្រៃបិដក ភាគ ១៨
យីអើហ្ន៎ ធម៌ដ៏លាមកទាំងឡាយ កើតប្រាកដដល់សត្វទាំងឡាយហើយ ព្រោះថា ការលួចទ្រព្យគេ ក៏កើតប្រាកដឡើង ការតិះដៀល ក៏កើតប្រាកដឡើង ការនិយាយកុហក ក៏កើតប្រាកដឡើង ការដាក់អាជ្ញា ក៏កើតប្រាកដឡើង បើដូច្នោះ គួរតែយើងសន្មតសត្វណាម្នាក់ ឲ្យជាអ្នកបន្ទោសសត្វ ដែលយើងគួរបន្ទោសតាមហេតុ ឲ្យតិះដៀលសត្វ ដែលយើងគួរតិះដៀលតាមហេតុ ឲ្យបណ្តេញ សត្វ ដែលយើងគួរបណ្តេញតាមហេតុ ចំណែកខាងពួកយើង ត្រូវជូនចំណែកស្រូវសាលីទាំងឡាយ ឲ្យដល់សត្វនោះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបពួកសត្វទាំងនោះ នាំគ្នាចូលទៅរកសត្វ ដែលជាអ្នកមានរូបល្អ គួររមិលមើល គួរជ្រះថ្លា មានស័ក្កិធំ
(១) ជាងពួកសត្វទាំងនោះ លុះចូលទៅដល់ហើយ បាននិយាយដូច្នេះថា បពិត្រសត្វដ៏ចំរើន អ្នកចូរមក បន្ទោសសត្វ ដែលគួរបន្ទោសតាមហេតុ ចូរតិះដៀលសត្វ ដែលគួរតិះដៀលតាមហេតុ ចូរបណ្តេញសត្វ ដែលគួរបណ្តេញតាមហេតុចុះ សិមពួកយើង នឹងជូនចំណែកស្រូវសាលីទាំងឡាយដល់អ្នក។
(១) (អដ្ឋកថា) គឺព្រះបរមពោធិសត្វ នៃយើង។
ID: 636817226443321084
ទៅកាន់ទំព័រ៖