ព្រះត្រៃបិដក ភាគ ១៨
ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ បានទទួលតបពាក្យរបស់សត្វទាំងនោះថា អើអ្នកដ៏ចំរើនទាំងឡាយ ហើយក៏បន្ទោសសត្វ ដែលគួរបន្ទោសតាមហេតុ តិះដៀលសត្វ ដែលគួរតិះដៀលតាមហេតុ បណ្តេញសត្វ ដែលគួរបណ្តេញតាមហេតុ។ ពួកសត្វទាំងនោះ ក៏បានជូនចំណែកស្រូវ សាលីទាំងឡាយ ដល់សត្វនោះ។
[៦៣] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ មហាជនសន្មតហើយ ព្រោះហេតុនោះឯង ទើបអក្ខរៈ
(១) ជាដំបូងក៏កើតឡើងថា មហាសន្មតដូច្នេះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ ជាអធិបតី នៃស្រែទាំងឡាយ ព្រោះហេតុនោះឯង ទើបអក្ខរៈទីពីរ ក៏កើតឡើងថា ខត្តិយៈ ខត្តិយៈដូច្នេះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះញុំាងសត្វទាំងឡាយដទៃ ឲ្យពេញចិត្តដោយធម៌ ព្រោះហេតុនោះឯង ទើបអក្ខរៈទី៣ ក៏កើតឡើងថា រាជា រាជាដូច្នេះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ហេតុដូច្នោះ អក្ខរៈដែលជាច្បាប់ចាស់ បានកើតឡើងដល់ខត្តិយមណ្ឌលនោះ យ៉ាងនេះឯង។ ការកើតនៃអក្ខរៈ ដល់ពួកសត្វទាំងនោះឯង ដូចគ្នានឹងសត្វទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើតឡើងតែដោយធម៌
(១) អដ្ឋកថា ថា បានដល់ពាក្យសម្រាប់កំណត់ សម្រាប់ចេញឈ្មោះ សម្រាប់បញ្ញត្តិ សម្រាប់និយាយ។
ID: 636817227009323458
ទៅកាន់ទំព័រ៖