ព្រះត្រៃបិដក ភាគ ១៨
ប៉ុណ្ណោះឯង មិនមែនដោយខុសធម៌ទេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក។
[៦៤] គ្រានោះឯង បណ្តាសត្វទាំងឡាយនោះ សត្វពួកខ្លះ បានគិតគ្នា យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ធម៌ដ៏លាមកទាំងឡាយ កើតប្រាកដ ដល់ពួកសត្វហើយ ព្រោះថា ការលួចទ្រព្យ គេ ក៏ប្រាកដឡើង ពាក្យតិះដៀល ក៏ប្រាកដឡើង ការនិយាយកុហក ក៏ប្រាកដឡើង ការដាក់អាជ្ញា ក៏ប្រាកដឡើង ការបណ្តេញ ក៏ប្រាកដឡើង បើដូច្នោះ ពួកយើងគួរតែបន្សាត់ នូវធម៌ជាអកុសល ដ៏លាមកទាំងឡាយចេញ។ សត្វទាំងនោះ ក៏បានបន្សាត់ នូវធម៌ជាអកុសលដ៏លាមកចេញ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វទាំងឡាយនោះ បន្សាត់នូវធម៌ជាអកុសលដ៏លាមក ព្រោះហេតុនោះឯង ទើបអក្ខរៈទី១ ក៏កើតឡើងថា ព្រាហ្មណៈ ព្រាហ្មណៈដូច្នេះ។ សត្វទាំងឡាយនោះ បានធ្វើជំរំស្លឹក ក្នុងព្រៃរំលោង ហើយសំឡឹងអារម្មណ៍ ក្នុងជំរំប្រក់ស្លឹកទាំងឡាយ។ ពួកសត្វទាំងនោះ មិនមានភ្លើង មិនមានផ្សែង មិនមានអង្រែ ត្រាច់ទៅកាន់ស្រុក និគម និងរាជធានី ស្វែងរកអាហារ ក្នុងវេលាល្ងាច សំរាប់បរិភោគ ក្នុងវេលាល្ងាច ស្វែងរកក្នុងវេលាព្រឹក សំរាប់បរិភោគក្នុងវេលាព្រឹក។ ពួកសត្វទាំងនោះ
ID: 636817227329221755
ទៅកាន់ទំព័រ៖