ព្រះត្រៃបិដក ភាគ ១៨

លុះ​បាន​អាហារ​ហើយ​ ​ក៏​នៅ​សំឡឹង​អារម្មណ៍​ ​ក្នុង​ជំរំ​ស្លឹក​ទាំងឡាយ​ ​ក្នុង​ព្រៃរំលោង​ទៀត​។​ ​មនុស្ស​ទាំងឡាយ​ ​លុះ​ឃើញ​សត្វ​ទាំងនោះ​ហើយ​ ​ក៏​និយាយ​គ្នា​យ៉ាងនេះ​ថា​ ​នែ​គ្នាយើង​អើយ​ ​ពួក​សត្វ​ទាំងនេះ​ឯង​ ​ធ្វើ​ជំរំ​ស្លឹក​ទាំងឡាយ​ ​ក្នុង​ព្រៃរំលោង​ ​ហើយ​នៅ​សំឡឹង​អារម្មណ៍​ ​ក្នុង​ជំរំ​ស្លឹក​ទាំងឡាយ​ ​ជា​សត្វ​មិន​មាន​ភ្លើង​ ​មិន​មាន​ផ្សែង​ ​មិន​មាន​អង្រែ​ ​តែង​ត្រាច់​ទៅ​ ​កាន់​ស្រុក​និគម​ ​និង​រាជធានី​ ​ស្វែងរក​អាហារ​ក្នុង​វេលា​ល្ងាច​ ​សំ​រាប់​បរិ​ភោ​ក្នុង​វេលា​ល្ងាច​ ​ស្វែងរក​ក្នុង​វេលា​ព្រឹក​ ​សំរាប់​បរិភោគ​ ​ក្នុង​វេលា​ព្រឹក​។​ ​ពួក​សត្វ​ទាំងនោះ​ ​លុះ​បាន​អាហារ​ហើយ​ ​ក៏​សំឡឹង​អារម្មណ៍​ ​ក្នុង​ជំរំ​ស្លឹក​ ​ក្នុង​ព្រៃរំលោង​ទៀត​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ពួក​សត្វ​ទាំងនោះ​ឯង​ ​តែង​សំឡឹង​អារម្មណ៍​ ​ព្រោះហេតុនោះ​ឯង​ ​ទើប​អក្ខរៈ​ទី២​ ​ក៏​កើតឡើង​ថា​ ​ឈាយិ​កា​ ​ឈាយិ​កា​(​អ្នក​សំឡឹង​អារម្មណ៍​)​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​បណ្តា​សត្វ​ទាំងនោះ​ឯង​ ​សត្វ​ពួក​ខ្លះ​ ​កាល​មិន​អាច​នឹង​សំឡឹង​អារម្មណ៍​ ​ក្នុង​ជំរំ​ស្លឹក​ទាំងឡាយ​ ​ក្នុង​ព្រៃរំលោង​បាន​ ​ក៏​ចូល​ទៅកាន់​ស្រុក​ជិត​ ​និគម​ជិត​ ​តាក់តែង​បង្រៀន​នូវ​គន្ថៈ​(​គឺ​វេទមន្ត​)​ ​រួច​ត្រឡប់មកវិញ​។​ ​មនុស្ស​ទាំងឡាយ​ ​លុះ​បានឃើញ​សត្វ​ទាំងនោះ​ហើយ​ ​និយាយ​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​គ្នាយើង​អើយ​ ​ពួក​សត្វ​ទាំងនេះ​ឯង​ ​មិន​អាច​នឹង
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636817227611977928
ទៅកាន់ទំព័រ៖