ព្រះត្រៃបិដក ភាគ ១៨

ប្រកបការងារ​ផ្សេងគ្នា​ ​ព្រោះហេតុនោះ​ឯង​ ​ទើប​អក្ខរៈ​ក៏​កើត​ថា​ ​វេស្សៈ​ ​វេស្សៈ​ ​ដូច្នោះ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​(​ការ​កើតឡើង​នៃ​អក្ខរៈ​ ​ដែល​ជា​ច្បាប់​ចាស់​ក៏​មាន​ឡើង​)​ ​ដល់​វេស្ស​មណ្ឌល​នុ៎ះ​ ​យ៉ាងនេះ​ ​ដោយហេតុនេះ​ឯង​។​ ​សេចក្តី​បំព្រួញ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ហេតុ​ដូច្នោះឯង​ ​អក្ខរៈ​ដែល​ជា​ច្បាប់​ចាស់​ ​បាន​កើតឡើង​ ​ដល់​សុទ្ទ​មណ្ឌល​នុ៎ះ​ ​យ៉ាងនេះ​ឯង​ ​ការ​កើតឡើង​នៃ​អក្ខរៈ​ ​ដល់​ពួក​សត្វ​នោះ​ឯង​ដូចគ្នា​ ​នឹង​សត្វ​ទាំងឡាយ​ដទៃ​ដែរ​ ​មិនមែន​ខុសគ្នា​ទេ​ ​កើតឡើង​ដោយ​ធម៌​ ​តែប៉ុណ្ណោះ​ឯង​ ​មិនមែន​ដោយ​ខុស​ធម៌​ទេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ព្រោះថា​ ​ធម៌​ជា​គុណ​ដ៏​ប្រសើរ​បំផុត​ ​ក្នុង​ប្រជុំជន​ ​ទាំង​បច្ចុប្បន្ន​ ​និង​បរលោក​។​
 [​៦៦​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​សម័យ​ ​ដែល​ខត្តិយៈ​ខ្លះ​ ​តិះដៀល​ធម៌​របស់​ខ្លួន​ ​ហើយ​ចេញ​ចាក​ផ្ទះ​ចូល​មក​បួស​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើជា​សមណៈ​ ​ដូច្នេះ​ក៏​មាន​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ព្រាហ្មណ៍​ខ្លះ​។​បេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​វេស្សៈ​ខ្លះ​។​បេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​សុទ្ទៈ​ខ្លះ​ ​តិះដៀល​ធម៌​របស់​ខ្លួន​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅ​បួស​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើជា​សមណៈ​ ​ដូច្នោះ​ក៏​មាន​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ការ​កើតឡើង​នៃ​សមណ​មណ្ឌល​ ​ក៏បាន​មាន​ឡើង
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636817228395332733
ទៅកាន់ទំព័រ៖