ព្រះត្រៃបិដក ភាគ ១៨

 [​៦៨​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​ខត្តិយៈ​ខ្លះ​ ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​ ​ប្រព្រឹត្ត​ល្អ​ដោយ​វាចា​ ​ប្រព្រឹត្ត​ល្អ​ដោយចិត្ត​ ​ជា​សម្មាទិដ្ឋិ​ ​ប្រកាន់​នូវ​កម្ម​ជា​សម្មាទិដ្ឋិ​ ​ព្រោះហេតុតែ​ប្រកាន់​នូវ​កម្ម​ ​ជា​សម្មាទិដ្ឋិ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​ព្រាហ្មណ៍​ខ្លះ​។​បេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​វេស្សៈ​ខ្លះ​។​បេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​សុទ្ទៈ​ខ្លះ​។​បេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​សមណៈ​ខ្លះ​ ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​ ​ប្រព្រឹត្ត​ល្អ​ដោយ​វាចា​ ​ប្រព្រឹត្ត​ល្អ​ដោយចិត្ត​ ​ជា​សម្មាទិដ្ឋិ​ ​ប្រកាន់​នូវ​កម្ម​ ​ជា​សម្មាទិដ្ឋិ​ ​ព្រោះហេតុតែ​ប្រកាន់​នូវ​កម្ម​ ​ជា​សម្មាទិដ្ឋិ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​ទៅ​កើត​ ​ក្នុង​សុគតិ​សួគ៌​ទេវលោក​។​
 [​៦៩​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទា្វ​ជៈ​ ​មាន​ខត្តិយៈ​ខ្លះ​ ​ជា​អ្នកធ្វើ​អំពើ​ទាំងពីរ​ ​គឺ​ជួនកាល​ ​ធ្វើអំពើ​អាក្រក់​ ​ជួនកាល​ ​ធ្វើអំពើ​ល្អ​ដោយ​កាយ​ ​ធ្វើអំពើ​ទាំងពីរ​ដោយ​វាចា​ ​ធ្វើអំពើ​ទាំងពីរ​ដោយចិត្ត​ ​មាន​ទិដ្ឋិ​ច្រឡំ​គ្នា​ផ្សេង​ៗ​ ​ប្រកាន់​នូវ​កម្ម​ ​ដែល​ច្រឡំ​គ្នា​ផ្សេង​ៗ​ ​ព្រោះហេតុតែ​ប្រកាន់​នូវ​កម្ម​ ​ដែល​ច្រឡំ​គ្នា​ផ្សេង​ៗ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636817229045279908
ទៅកាន់ទំព័រ៖