ព្រះត្រៃបិដក ភាគ ១៨
ច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្មដែលច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ ទុក្ខខ្លះ។
[៧០] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានខត្តិយៈខ្លះ ជាអ្នកសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត អាស្រ័យនូវការចំរើន ពោធិបក្ខិយធម៌ ៧កង
(១) ក៏បរិនិព្វាន ក្នុងបច្ចុប្បន្ននេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ ជាអ្នកសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត អាស្រ័យនូវការចំរើន ពោធិបក្ខិយធម៌៧កង ក៏បរិនិព្វាន ក្នុងបច្ចុប្បន្ននេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ ជាអ្នកសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត អាស្រ័យនូវការចំរើន ពោធិបក្ខិយធម៌ ៧កង ក៏បរិនិព្វាន ក្នុងបច្ចុប្បន្ននេះឯង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ ជាអ្នកសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត អាស្រ័យនូវការចំរើន ពោធិបក្ខិយធម៌ ៧កង ក៏បរិនិព្វាន ក្នុងបច្ចុប្បន្ននេះឯង។
(១) ពោធិបក្ខិយធម៌ ៧កង រាប់យកសតិប្បដ្ឋាន៤ ជាកង១ រហូតដល់អដ្ឋង្គិកមគ្គ ជាកងទីបំផុត។
ID: 636817229702967525
ទៅកាន់ទំព័រ៖