ព្រះត្រៃបិដក ភាគ ១៨

 [​៧១​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ក៏​បណ្តា​វណ្ណៈ​ទាំង៤នេះ​ ​វណ្ណៈ​ណា​ ​ជា​ភិក្ខុ​ ​ជា​អរហន្ត​ ​ជា​ខីណាស្រព​ ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​រួចស្រេច​ហើយ​ ​បាន​ធ្វើ​សោឡស​កិច្ច​ស្រេចហើយ​ ​មានភារៈ​ដាក់​ ​ចុះ​ហើយ​ ​បានសម្រេច​ប្រយោជន៍​របស់​ខ្លួន​ ​ដោយលំដាប់​ហើយ​ ​មាន​តណ្ហា​ ​ជា​គ្រឿង​ចង​ក្នុង​ភព​អស់រលីង​ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​បាន​ត្រាស់​ដឹង​ដោយ​ប្រពៃ​ ​អ្នកនោះ​ប្រាកដ​ថា​ ​ជា​បុគ្គល​ប្រសើរ​លើស​ជាង​វណ្ណៈ​ទាំង៤នោះ​ ​តាម​ធម៌​ពិត​ ​មិនមែន​មិន​ដោយ​ធម៌​ទេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ព្រោះថា​ ​ធម៌​ជា​គុណ​ដ៏​ប្រសើរ​បំផុត​ ​ក្នុង​ប្រជុំជន​ទាំង​បច្ចុប្បន្ន​ ​និង​បរលោក​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​សូម្បី​ព្រហ្ម​ឈ្មោះ​ ​សន​ង្កុ​មារ​ ​ក៏បាន​ពោល​គាថា​ទុក​ថា​
​[​៧២​]​ ​ខត្តិយៈ​ ​ជា​ជា​តិ​ប្រសើ​បំផុត​ ​ក្នុង​ប្រជុំជន​ ​ដែល​ជា​អ្នក​រឭក​ដល់​គោត្រ​ ​អ្នក​ដែល​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ប្រសើរ​បំផុត​ ​ក្នុង​ពួក​ទេវតា​ ​និង​មនុស្ស​។​ ​

 ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ឯ​គាថា​នេះឯង​ ​ព្រហ្ម​ឈ្មោះ​ ​សន​ង្កុ​មារ​ ​បាន​ពោល​ពីរោះ​ហើយ​ ​មិនមែន​ពោល​មិន​ពីរោះ​ទេ​ ​បាន​សំដែង​ល្អ​ហើយ​ ​មិនមែន​សំដែង​មិនល្អ​ទេ​ ​ជា​គាថា​ប្រកបដោយ​ ​ប្រយោជន៍​ ​មិនមែន​ជា​មិន​ប្រកបដោយ​ប្រយោជន៍​ឡើយ​ ​តថាគត​ ​ក៏​យល់ព្រម​ដែរ​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636817230323383011
ទៅកាន់ទំព័រ៖