ព្រះត្រៃបិដក ភាគ ១៨
ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ចំណែកខាងតថាគត ក៏បានពោលយ៉ាងនេះថា
ខត្តិយៈជាជាតិប្រសើរបំផុត ក្នុងប្រជុំជន ដែលជាអ្នករឭកដល់គោត្រ ដែលជាអ្នកបរិបូណ៌ ដោយវិជ្ជា និងចរណៈ ប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស។
លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះ ចប់ហើយ។ វាសេដ្ឋៈសមណេរ និងភារទ្វាជៈសាមណេរ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះឯង។
ចប់ អគ្គញ្ញសូត្រទី ៤។
ID: 636817230934337956
ទៅកាន់ទំព័រ៖