ព្រះត្រៃបិដក ភាគ ១៨

ព្រះអង្គ​យ៉ាងនេះ​ថា​ ​ម្នាល​មោឃបុរស​ ​អ្នក​មិនសមបើ​មក​ប្តេជ្ញា​ខ្លួន​ ​ថា​ជា​សក្យបុត្តិយ៍​សោះ​ឡើយ​។​ ​តថាគត​ ​ក៏​ត្រឡប់​និយាយទៅ​វិញទៀត​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​ក្រែង​អ្នក​បាន​ចូល​ទៅ​រក​អចេលក​ឡា​រម​ជ្ឈ​កៈ​ ​ហើយ​សួរ​ប្រស្នា​ ​ឯ​អចេលក​ឡា​រម​ជ្ឈ​កៈ​ ​លុះដល់​អ្នក​សួរ​ប្រស្នា​ហើយ​ ​ក៏​រក​ឆ្លើយ​ដោះប្រស្នា​មិន​រួច​ ​កាលបើ​ឆ្លើយ​ដោះប្រស្នា​មិន​រួចហើយ​ ​ក៏បាន​ធ្វើ​នូវ​សេចក្តី​ក្រេវក្រោធ​ផង​ ​ប្រទូស្ត​ផង​ ​សេចក្តី​មិន​ត្រេកអរ​ផង​ ​ឲ្យ​ប្រាកដ​ឡើង​ ​អ្នកមាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​បាន​ដេញដោល​ ​នូវ​អរហន្ត​សមណៈ​ ​ដែល​មាន​សភាព​ដ៏​ល្អ​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​អំពើ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​អស់កាលជាយូរអង្វែង​ ​កុំបី​មានដល់​អាត្មាអញ​ឡើយ​ ​ដូច្នេះ​មែន​ឬ​។​ ​ឯ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ក៏​ត្រឡប់​ទូល​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ព្រះមានព្រះភាគ​ ​ទ្រង់​កំណាញ់​ព្រះ​អរហត្ត​ឬអ្វី​។​ ​តថាគត​និយាយ​ថា​ ​ម្នាល​មោឃបុរស​ ​តថាគត​មិនមែន​កំណាញ់​អរហត្ត​ទេ​ ​តែ​ទិដ្ឋិ​អាក្រក់​យ៉ាងនេះ​ ​កើតឡើង​ដល់​អ្នក​ទេតើ​ ​អ្នក​ចូរ​លះបង់​នូវ​ទិដ្ឋិ​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636817145118939596
ទៅកាន់ទំព័រ៖