ព្រះត្រៃបិដក ភាគ ១៨
ដាច់ស្រេច
(១) ហើយ បានទាំងបន្លឺសីហនាទថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជ្រះថ្លា ចំពោះព្រះមានព្រះភាគ យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ឯទៀត ដែលមានញាណដ៏លើសលុប ជាងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង ក្នុងកាលកន្លងទៅហើយ ក៏មិនមាន ក្នុងកាលខាងមុខ ក៏មិនមាន ទាំងក្នុងកាលឥឡូវនេះ ក៏មិនមាន។
[៧៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយ អ្នកបានកំណត់នូវព្រះហឫទ័យ របស់ព្រះអរហន្ត សម្មាសម្ពុទ្ធមានព្រះភាគទាំងអស់នោះ ដោយចិត្ត (របស់ខ្លួន) ថា ព្រះមានព្រះភាគទាំងនោះ មានសីលយ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានធម៌យ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានបញ្ញាយ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានវិហារធម៌យ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះក្តី ដូច្នេះៗដែរឬ។ ព្រះសារីបុត្រក្រាបបង្គំទូលថា ដំណើរនុ៎ះ មិនមែនដូច្នោះទេ ព្រះអង្គ។
(១) ចូលចិត្តស៊ប់ដោយប្រាជ្ញា មិនជឿតាមពាក្យដែលឮតាមៗគ្នាមក មិនជឿតាមពាក្យបរម្បរា គឺពាក្យដែលតៗ មកតាមអាចារ្យ មិនជឿតាមពាក្យដែលឮគេថា មិនជឿដោយអាងក្បួនខុស មិនជឿតាមសេចក្តីផ្គូរផ្គងអាការៈ មិនជឿតាមសេចក្តីចូលចិត្ត ដោយគំនិតដែលខ្លួនធ្លាប់យល់ មិនជឿតាមហេតុ ដែលខ្លួនត្រិះរិះ មិនជឿតាមហេតុ ដែលប្រមាណយកនឹងខ្លួនឯង។ អដ្ឋកថា។ (មើលសេចក្តីពិស្តារ ក្នុងកាលាមសូត្រ របស់ព្រះមហាវិមលធម្ម ដែលបោះពុម្ព រួចហើយផងចុះ)។
ID: 636817231829549159
ទៅកាន់ទំព័រ៖