ព្រះត្រៃបិដក ភាគ ១៨

 [​៧៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​នៅ​មានត​ទៅទៀត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ក្នុង​អាយតន​បណ្ណ​ត្តិ​ ​គឺ​កិ​រិយា​ញុំាង​បុគ្គល​ឲ្យ​ស្គាល់​ ​នូវ​អាយតនៈ​ទាំងឡាយ​ ​ដោយ​ទេសនា​ ​ទេសនា​នុ៎ះ​ ​ប្រសើរ​ក្រៃលែង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អាយតនៈ​ទាំងឡាយ​ខាងក្នុង៦​ ​ខាងក្រៅ៦នេះ​ ​គឺ​ចក្ខុ១​ ​រូប១​ ​សោតៈ១​ ​សទ្ទៈ១​ ​ឃានៈ១​ ​គន្ធៈ១​ ​ជិវ្ហា១​ ​រស១​ ​កាយ១​ ​ផោដ្ឋព្វៈ១​ ​មនោ១​ ​ធម្មៈ១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ទេសនា​ដ៏​ប្រសើរ​ ​ក្នុង​អាយតន​បណ្ណ​ត្តិ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ទេសនា​នោះ​ ​ឥតមាន​សល់​ ​កាល​ព្រះមានព្រះភាគ​ ​ជ្រាប​ច្បាស់​នូវ​ទេសនា​នោះ​ ​ឥតមាន​សេសសល់​ហើយ​ ​នឹង​រក​បុគ្គល​ដែល​គួរ​ដឹង​ច្បាស់​ ​ជាង​ព្រះអង្គ​ទៅទៀត​គ្មាន​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​កាលបើ​ដឹង​ ​ក៏​នឹង​ដឹង​ឲ្យ​ជាង​ព្រះមានព្រះភាគ​ ​ក្នុង​អាយតន​បណ្ណ​ត្តិ​ទាំងឡាយ​ ​ក៏​មិន​មាន​ដែរ​។​
 [​៧៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​នៅ​មានត​ទៅទៀត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ក្នុង​ដំណើរ​ចុះ​កាន់​គភ៌​ទាំងឡាយ​ ​ដោយ​ទេសនា​ណា​ ​ទេសនា​នុ៎ះ​ ​ប្រសើរ​ក្រៃលែង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំណើរ​ចុះ​កាន់​គភ៌​ទាំងឡាយ​នេះ​ ​មាន៤យ៉ាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636817233595220150
ទៅកាន់ទំព័រ៖