ព្រះត្រៃបិដក ភាគ ១៨
សត្វពួកខ្លះ ក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏មិនដឹងខ្លួន ឋិតនៅក្នុងផ្ទៃមាតា ក៏មិនដឹងខ្លួន ប្រសូតចេញចាកផ្ទៃមាតា ក៏មិនដឹងខ្លួន នេះជាដំណើរចុះកាន់គភ៌ទី១។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន តែឋិតនៅក្នុងផ្ទៃមាតា ក៏លែងដឹងខ្លួន ប្រសូតចេញចាកផ្ទៃមាតា ក៏លែងដឹងខ្លួន នេះជាដំណើរចុះកាន់គភ៌ទី២។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត សត្វពួកខ្លះ ក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន ឋិតនៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន លុះប្រសូតចេញចាកផ្ទៃមាតា ក៏លែងដឹងខ្លួនទៅវិញ នេះជាដំណើរចុះកាន់គភ៌ទី៣។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត សត្វពួកខ្លះ ក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន ឋិតនៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន ប្រសូតចេញចាកផ្ទៃមាតា ក៏ដឹងខ្លួន នេះជាដំណើរចុះកាន់គភ៌ទី៤។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរក្នុងដំណើរចុះកាន់គភ៌ទាំងឡាយ។
ID: 636817233930189309
ទៅកាន់ទំព័រ៖