ព្រះត្រៃបិដក ភាគ ១៨
[៧៨] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងអាទេសនវិធី គឺវិធីសម្រាប់ទាយទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន អាទេសនាវិធីនេះ មាន៤យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ចេះទាយតាមនិមិត្ត
(១) ថា ចិត្តរបស់អ្នកយ៉ាងនេះខ្លះ ចិត្តរបស់អ្នក មានប្រការយ៉ាងនេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ ទោះបីបុគ្គលនោះ ទាយច្រើនតទៅទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែនជាយ៉ាងដទៃទេ។ នេះចាត់ជាអាទេសនវិធីទី១។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ នឹងបានទាយតាមនិមិត្តក៏ទេ គ្រាន់តែស្តាប់សំឡេងពួកមនុស្ស និងអមនុស្ស ឬទេវតាទាំងឡាយ ហើយទើបទាយថា ចិត្តរបស់អ្នកយ៉ាងនេះខ្លះ ចិត្តរបស់អ្នកមានប្រការយ៉ាងនេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ ទោះបីបុគ្គលនោះ ទាយច្រើនតទៅទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែនជាយ៉ាងដទៃវិញទេ។ នេះចាត់
(១) និមិត្តមាន៣ប្រការ គឺអាគតនិមិត្ត ទាយនិមិត្តដែលមកដល់ត្រូវតាមហេតុ ដែលខ្លួនធ្លាប់ចំណាំ១ គតិនិមិត្ត ទាយនិមិត្តដែលបុគ្គលដទៃដើរជិតខ្លួន១ ឋាននិមិត្ត ទាយនិមិត្តដែលបុគ្គលដទៃឈរជិតខ្លួន១។ដីកា។
ID: 636817234343552952
ទៅកាន់ទំព័រ៖