ព្រះត្រៃបិដក ភាគ ១៨

អាក្រក់​នោះ​ចេញ​ ​ទិដ្ឋិ​អាក្រក់​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ជា​ទុក្ខ​អស់កាលដ៏យូរ​ ​កុំបី​មានដល់​អ្នក​ឡើយ​។​ ​តថាគត​និយាយ​ទៀត​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​អ្នកឯង​សំគាល់​នូវ​អចេលក​ឡា​រម​ជ្ឈ​កៈ​ណា​ជា​អរហន្ត​សមណៈ​ ​មាន​សភាព​ដ៏​ប្រសើរ​ដូច្នេះ​ ​មិនយូរ​ប៉ុន្មាន​ ​អ​ចេ​លនោះ​ ​មុខ​ជា​នឹង​ត្រឡប់ទៅ​ជា​អ្នក​ស្លៀកសំពត់​ ​មាន​ប្រពន្ធ​កូន​ ​បរិភោគ​បាយ​ ​និង​នំ​ ​លះបង់​ចោល​នូវ​ចេតិយ​ទាំងអស់​ ​ដែល​មាននៅ​ជិត​ក្រុង​វេសាលី​ ​និង​សាបសូន្យ​ចាក​យស​ ​ហើយ​ធ្វើ​មរណកាល​ទៅ​។​ ​ម្នា​លភ​គ្គ​វៈ​ ​លំដាប់នោះ​ឯង​ ​អចេលក​ឡា​រម​ជ្ឈ​កៈ​ ​មិនយូរ​ប៉ុន្មាន​ ​ត្រឡប់ទៅ​ជា​អ្នក​ស្លៀកសំពត់​ ​មាន​ប្រពន្ធ​កូន​ ​បរិភោគ​បាយ​ ​និង​នំ​ ​លះបង់​ចោល​នូវ​ចេតិយ​ទាំងអស់​ ​ដែល​មាននៅ​ជិត​ក្រុង​វេសាលី​ ​ជា​អ្នក​សាបសូន្យ​ចាក​យស​ ​ហើយ​ធ្វើ​មរណកាល​ទៅ​ ​ដូច្នោះ​មែន​។​ ​ម្នា​លភ​គ្គ​វៈ​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​បានឮ​ដំណឹង​ថា​ ​អចេលក​ឡា​រម​ជ្ឈ​កៈ​ ​ត្រឡប់ទៅ​ជា​អ្នក​ស្លៀកសំពត់​ ​មាន​ប្រពន្ធ​កូន​ ​បរិភោគ​បាយ​ ​និង​នំ​ ​លះបង់​ចោល​នូវ​ចេតិយ​ទាំងអស់​ ​ដែល​មាននៅ​ជិត​ក្រុង​វេសាលី​ ​ជា​អ្នក​សាបសូន្យ​ចាក​យស​ ​ហើយ​ធ្វើ​មរណកាល​ទៅ​ដែរ​។​ ​ម្នា​លភ​គ្គ​វៈ​ ​គ្រានោះ​ឯង​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636817145355903149
ទៅកាន់ទំព័រ៖