ព្រះត្រៃបិដក ភាគ ១៨
គឺសក់ រោម។បេ។ ទឹករំអិល ទឹកមូត្រ រហូតដល់ទៅពិចារណា នូវពណ៌សម្បុរ សាច់ ឈាម ឆ្អឹង របស់បុរស ទាំងដឹងច្បាស់ នូវវិញ្ញាណសោតៈ
(១) របស់បុរស ដែលមិនដាច់ចេញជាពីរចំណែក គឺតាំងនៅក្នុងលោកនេះ១ផ្នែក តាំងនៅក្នុងលោកខាងមុខ១ផ្នែក នេះជាទស្សនសមាបត្តិទី៣។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស។បេ។ ទឹករំអិល ទឹកមូត្រ រហូតដល់ទៅពិចារណា ពណ៌សម្បុរ សាច់ ឈាម ឆ្អឹង របស់បុរស ទាំងដឹងច្បាស់នូវវិញ្ញាណសោតៈ របស់បុរស ដែលមិនដាច់ចេញ ជាពីរចំណែក គឺមិនតាំងនៅ ក្នុងលោកនេះ១ផ្នែក មិនតាំងនៅ ក្នុងលោកខាងមុខ១ផ្នែក នេះជាទស្សនសមាបត្តិទី៤។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនា ដ៏ប្រសើរក្រៃលែង ក្នុងទស្សនសមាបត្តិទាំងឡាយ។
(១) ដីកា ជាឈ្មោះរបស់វិញ្ញាណ តែបានជាឈ្មោះថា វិញ្ញាណសោតៈ ដូច្នេះ ព្រោះវិញ្ញាណនេះ ចេះតែប្រព្រឹត្តទៅមិនដាច់ដូចខ្សែទឹកហូរ គឺថាវិញ្ញាណនុ៎ះ លុះតែបានអនន្តរប្បច្ច័យ អំពីមុនហើយ ទើបឲ្យជាបច្ច័យ ដល់អនន្តរប្បច្ច័យ ដែលកើតខាងក្រោយទៀត។
ID: 636817235749403362
ទៅកាន់ទំព័រ៖