ព្រះត្រៃបិដក ភាគ ១៨
ធម្មានុសារីបុគ្គល គឺបុគ្គលដែលរលឹករឿយៗ នូវ(មគ្គដែលមានបញ្ញា
(១) ជាប្រធាន)១ សទ្ធានុសារីបុគ្គល គឺបុគ្គលដែលរលឹករឿយៗ នូវធម៌ គឺបញ្ញាដោយសទ្ធា
(២)១។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្រៃលែង ក្នុងបុគ្គលបញ្ញត្តិទាំងឡាយ។
[៨១] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងបធានធម៌ គឺពោជ្ឈង្គទាំង៧ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គនេះមាន៧គឺ សតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១ សមាធិសម្ពោជ្ឈង្គ១ ឧបេក្ខាសម្ពោជ្ឈង្គ
(៣)១។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្រៃលែង ក្នុងបធានធម៌ទាំងឡាយ។
(១) សំដៅយកសោតាបត្តិមគ្គបុគ្គលតែមួយពួកប៉ុណ្ណោះ។ តែសោតាបត្តិមគ្គបុគ្គលដែលផ្គងចិត្ត ដើម្បីឲ្យបានសម្រេចសោតាបត្តិផល ជាអ្នកមានបញ្ញិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំឲ្យចំរើន នូវអរិយមគ្គ ដែលមានបញ្ញាជាទីតាំង ហៅថា ធម្មានុសារីបុគ្គល។ សោតាបត្តិមគ្គបុគ្គល ដែលផ្គងចិត្ត ដើម្បីឲ្យបានសម្រេចនូវសោតាបត្តិផល ជាអ្នកមានសទ្ធិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំឲ្យចំរើន នូវអរិយមគ្គ ដែលមានសទ្ធាជាទីតាំង ហៅថា សទ្ធានុសារីបុគ្គល។ អដ្ឋកថា ព្រមទាំងដីកា។ (២) សំដៅយកសោតាបត្តិមគ្គបុគ្គលតែមួយពួកប៉ុណ្ណោះ។ តែសោតាបត្តិមគ្គបុគ្គលដែលផ្គងចិត្ត ដើម្បីឲ្យបានសម្រេចសោតាបត្តិផល ជាអ្នកមានបញ្ញិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំឲ្យចំរើន នូវអរិយមគ្គ ដែលមានបញ្ញាជាទីតាំង ហៅថា ធម្មានុសារីបុគ្គល។ សោតាបត្តិមគ្គបុគ្គល ដែលផ្គងចិត្ត ដើម្បីឲ្យបានសម្រេចនូវសោតាបត្តិផល ជាអ្នកមានសទ្ធិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំឲ្យចំរើន នូវអរិយមគ្គ ដែលមានសទ្ធាជាទីតាំង ហៅថា សទ្ធានុសារីបុគ្គល។ អដ្ឋកថា ព្រមទាំងដីកា។ (៣) ចូរមើលនយលក្ខណៈ របស់ពោជ្ឈង្គទាំង៧នេះ ក្នុងមហាសតិប្បដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ខាងដើមផងចុះ។
ID: 636817237169484586
ទៅកាន់ទំព័រ៖