ព្រះត្រៃបិដក ភាគ ១៨
[៨២] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងបដិបទាទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន បដិបទានេះ មាន៤យ៉ាង គឺទុក្ខាបដិបទា ទន្ធាភិញ្ញា១ ទុក្ខាបដិបទា ខិប្បាភិញ្ញា១ សុខាបដិបទា ទន្ធាភិញ្ញា១ សុខាបដិបទា ខិប្បាភិញ្ញា១ បពិត្រព្រះអង្គដ៏ចំរើន បណ្តាបដិបទាទាំង៤នោះ បដិបទាណា ប្រកបដោយសេចក្តីលំបាក ត្រាស់ដឹងបានដោយយឺតយូរ បពិត្រព្រះអង្គដ៏ចំរើន បដិបទានេះឯង រមែងប្រាកដថា ថោកទាប ដោយចំណែកទាំងពីរ គឺប្រកបដោយសេចក្តីលំបាកផង យឺតយូរផង។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាបដិបទាទាំងនោះ បដិបទាណា ប្រកបដោយសេចក្តីលំបាក តែត្រាស់ដឹងបានដោយឆាប់ បពិត្រព្រះអង្គដ៏ចំរើន បដិបទានេះឯង រមែងប្រាកដថា ថោកទាប ព្រោះប្រកបដោយសេចក្តីលំបាក។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាបដិបទាទាំងនោះ បដិបទាណា ប្រកបដោយសេចក្តីងាយ តែត្រាស់ដឹងបានដោយយឺតយូរ បពិត្រព្រះអង្គដ៏ចំរើន បដិបទានេះឯង រមែងប្រាកដថា ថោកទាប ព្រោះត្រាស់ដឹងដោយយឺតយូរ។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាបដិបទាទាំងនោះ បដិបទាណា ប្រកបដោយសេចក្តីងាយ ទាំងត្រាស់ដឹងបានដោយឆាប់
ID: 636817237416258700
ទៅកាន់ទំព័រ៖